កំពង់ស្ពឺ ៖ ពីខេត្ដកំពង់ស្ពឺ និងអាចចាត់ ទុកថា ជាលើកទី១ ដែលសម្ដេចនាយករដ្ឋ មន្ដ្រី ហ៊ុន សែន បានប្រកាសថា សម្ដេចនិង គ្រប់គ្រងតំណែងដូចមេដឹកនាំចិន និងវៀត ណាម ពោលការលាចេញពីតំណែងជា នាយករដ្ឋមន្ដ្រី នូវអាយុចន្លោះពី៧៤ដល់ ៧៦ ដូចអតីតនាយករដ្ឋមន្ដ្រីចិន វ៉េន ជាវ បាវ ដែលបានចាកចេញ ពីតំណែងនាយក រដ្ឋមន្ដ្រីចិន ក្នុងអាយុ៧៤ឆ្នាំ ។
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិប តីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៣នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឆ្លើយតបទៅនឹងការរិះគន់ដដែលៗ របស់គណបក្សប្រឆាំង និងអ្នកនយោបាយ មួយចំនួន ដោយចោទប្រកាន់ចំពោះការកាន់តំណែងយូរឆ្នាំជានាយករដ្ឋមន្ដ្រី របស់សម្ដេច។
ត្រង់ចំណុចនេះ ដើម្បីបញ្ជាក់ត្រឡប់ទៅ កាន់បក្សប្រឆាំង និងអ្នកនយោបាយទាំងនោះ ក៏ដូចជាការបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ ប្រមាណ១ម៉ឺននាក់ នៅក្រុងច្បារមន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងធ្វើឱ្យដូចមេដឹកនាំចិន វៀតណាម ដែលនឹងចាកចេញពីតំណែងនូវអាយុប្រមាណ ៧៤ឆ្នាំ ដោយសម្ដេចចង់ប្រៀបធៀប ទៅនឹងការចាកចេញពីតំណែងរបស់អតីត នាយករដ្ឋមន្ដ្រីចិន លោកវ៉េន ជាវបាវ ដែល ត្រូវចាកចេញ ពីតំណែងនាយករដ្ឋមន្ដ្រី នៅ អាយុ៧៤ឆ្នាំ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា “ខ្ញុំ នឹងធ្វើឱ្យដូចមេដឹកនាំវៀតណាម និងចិន ឥឡូវខ្ញុំអាយុ៦១ឆ្នាំ ឱ្យខ្ញុំទៅណា? ខ្ញុំត្រូវ ការពារខ្សែរបស់ខ្ញុំ” ។
សម្ដេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា ប្រសិនបើគេផ្ដួលសម្ដេចឱ្យដួលនោះ គណបក្សប្រជាជនកម្ពុជា ដូចជាដាច់ជើង ម្ខាង ហើយហេតុអ្វីបានមួយៗ ចង់តែកម្ចាត់ ហ៊ុន សែន រហូតដល់ប្រើពាក្យថា មានស៊ី អត់សែន មានសែន អត់ស៊ី ដែលនេះគឺជា នយោបាយរបស់គេ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងពីការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ដ្រី នៅប្រទេសម៉ាឡេស៊ី ដោយ សម្ដេចបានតាមដានពីព័ត៌មាននេះ រហូតដល់ម៉ោង១និង៣០នាទីយប់មិញ ទើប សម្ដេចចូលសម្រាក ។
ជាមួយនិងការតាមដានលទ្ធផលការ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រី នៅប្រទេសម៉ាឡេស៊ី កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបក្សប្រឆាំងនៅម៉ាឡេស៊ី បានលើកឡើងពីបញ្ហាមួយចំនួន ដូចបក្សប្រឆាំងនៅកម្ពុជា បេះបិតតែម្ដង ។ ក្នុងនោះរួមមាន រិះគន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ហាពុករលួយ និងជនបរទេស ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប៉ុន្ដែ គណបក្សកាន់អំណាច បានប្រកាសគោលនយោបាយ ដោយរក្សា សន្ដិភាពស្ថេរភាព នៅក្នុងប្រទេស ហើយ ក្រោយពីបញ្ចប់ការរាប់លទ្ធផលការបោះឆ្នោត គណបក្សកាន់អំណាចទទួលបាន១៣៣កៅអី រីឯបក្សប្រឆាំងទទួល បាន៨៩កៅអី ដូច្នេះ គណបក្សកាន់អំណាចបានបន្ដដឹកនាំប្រទេស រយៈពេល៥៦ឆ្នាំបន្ដទៀត ។ ចំពោះការកាន់ អំណាចរយៈ ៥៦ឆ្នាំកន្លងមកនេះ របស់គណ បក្សកាន់អំណាច នៅក្នុងប្រទេសម៉ាឡេស៊ី សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រៀបធៀបនិង លើកឡើងចំពោះការរិះគន់របស់បក្សប្រឆាំង នៅកម្ពុជាដែលថា សម្ដេចកាន់អំណាច់យូរ ប៉ុន្ដែយូរឬឆាប់ គឺជាការសម្រេចចិត្ដរបស់ប្រជាពលរដ្ឋ ។
ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅតែប្រើពាក្យថា បើស្រឡាញ់ បើអាណិត បើពេញចិត្ដ និងបើជឿទុកចិត្ដ សម្ដេច ត្រូវបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល