អាឡឺម៉ង់៖ នៅពេលដែលយន្ដហោះសង្កេតុការណ៍មួយ​ របស់អាឡឺម៉ង់ ដែលមានឈ្មោះថាLuna drone ឬហៅថា មេឃ្មុំ បានហោះមកប៉ះយន្ដហោះ ដឹកអ្នកដំណើរមួយ​ ដែលផ្ទុកមនុស្ស ចំនួន១០០ នាក់ នៅលើទឹកដីអាប់ហ្គានីស្ថាននោះ គឺបានធ្វើអោយអ្នកដំណើរទាំងអស់មានការភិតភ័យយ៉ាងខ្លាំង។

width=449

ទោះបីជាការប៉ះទង្គិចគ្នានោះ មិនបណ្ដាយអោយមានការខូចខាត ឬគ្រោះថា្នក់ធំដុំក៏ដោយក៏រដ្ឋាភិបាលក្រុងកាប៊ុល ចង់អោយប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ ចេញមកបកស្រាយអោយបានច្បាស់លាស់ផងដែរ។

width=449

យន្ដហោះ ដែលត្រូវបានគេបុកក្នុងដែនអាកាស

លោក Thomas de Maiziere មន្ដ្រីកាពារជាតិអាឡឺម៉ង់ បានអោយដឹងថា Drone ឬមេឃ្មុំ វាមិនមានថាមពលខ្លាំងដូច Euro Hawk ឬសត្វស្ទាំងឡើយ ពោលការដាក់អោយមេឃ្មុំហោះហើរនេះ គឺជាការសាកល្បងលើកដំបូងរបស់ខ្លួនប៉ុណ្ណោះ។ លោក Thomas បានបន្ថែមថា ប្រទេសអាឡឺម៉ង់ ពុំមានបំណងបង្កើតសកម្មភាពឧក្រិដ្ឋកម្មសង្រ្គាម ឬការធ្វើអោយមានការប៉ះពាល់ដល់ប្រទេស ដែលជាសហគមន៍នឹងគ្នាឡើយ។

width=449

លោកមន្ដី្រការពារជាតិអាឡឺម៉ង់​ ជាមួយយន្ដហោះ

ទោះបីយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុប ក៏បានធ្វើការរិះគន់ដល់រដ្ឋាភិបាលអាឡឺម៉ង់ផងដែរ ខណៈដែលបានប្រើយន្ដហោះ ដែលគ្នានមនុស្សបើកមួយនេះ អោយស្ថិតក្នុងកម្រិតផ្លូវឆ្ងាយមួយ រហូតដល់បាត់បង់ការគ្រប់គ្រង នោះពេលក្រោយ វានឹងមានរឿងអ្វីកើតឡើង យើងមិនអាចដឹងច្បាស់នោះទេ។​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail