ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ បើសិនទស្សនិកជនទាំងអស់គ្នា ជាក្រុមមនុស្សដែលខ្លាចខ្ពស់នោះ ដោយមិនចាំបាច់ដល់ថ្នាក់ឡើងទៅជិះនោះទេ សូម្បីតែមើលហ្នឹង ក៏ស្រែកបាត់ទៅហើយ នោះការឡើងជិះលេងឧករណ៍កំសាន្ត ទម្លាក់ចុះពីលើអាកាស ក្នុងរយៈកំពស់មួយដ៏ខ្ពស់ជាងគេ នៅលើសកលលោក។

នាដើមឆ្នាំ ២០១៤ នេះ ឧបករណ៍ជិះលេកំសាន្តបែបរន្ធត់ព្រឺព្រួច Zumanjaro: Drop of Do-om’ ត្រូវបានគេរំពឹងទុកថា នឹងដាក់ដំណើរការជាផ្លូវការនៅឯសួនឧទ្យានជាតិ New Jersey Six Flags Great Adventure រដ្ឋ New Jersey សហរដ្ឋអាមេរិក ។ ពិតណាស់ បន្ទាប់ពីវាសំកាំងខ្លួនអួតដល់ក្រុមមនុស្ស ដែលមិនញញើតជិះ ពោលគឺ មិនខ្លាចខ្ពស់តែម្តងហើយនោះនឹងក្លាយជាឧបករណ៍ជិះលេងកំសាន្តទម្លាក់ចុះមកក្រោមមានរយៈកំពស់ខ្ពស់ជាងគេបំផុតនៅលើក្នុងលោក ពោលគឺ វាមានរយៈកំពស់ដល់ទៅ ១២៦ ម៉ែត្រឯណោះ និងមានល្បឿនទម្លាក់ខ្លូនចុះមកដល់ទៅ ១៤៤ គ.ម ក្នុងមួយម៉ោង ។

ជាមួយនឹងការសំកាំងខ្លួនដ៏ខ្ពស់ជាងគេនេះ នៅផ្នែកម្ខាងគេ ក៏មានបំពាក់នូវឧបករណ៍ជិះកំសាន្ត rollercoaster ដ៏ខ្ពស់មួយផ្សេងទៀតផងដែរនោះគឺ Kingda Ka មានរយៈកំពស់ខ្ពស់ដល់ទៅ ៤៥៦ ហ្វឺត។

លើសពីនេះ បើយោងតាមសម្តីលោក John Fitzgerald ដែលជាប្រធានឧទ្យានមួយនេះបានគូសបញ្ជាក់អោយដឹងថា ប្រសិនបើលោកអ្នកទទួលយកការជិះកំសាន្តលេង rollercoaster ខណៈពេលដែលឧបករណ៍ទម្លាក់ខ្លួន Zumanjaro Drop of Doom’ កំពុងតែដំណើរការព្រមគ្នានោះ វាគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ តែកុំភ្លេចគិតថា វាក៏រន្ធត់ហួសពីការស្មានផងដែរ ។ ខាងក្រោមនេះ ជាវីដេអូ 3D ជាគំរូស្រាប់ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពីឆ្នាំ ១៩៦១- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស
ដោយ ៖ ពិសីប្រភព ៖ មេត្រូ