ថ្មីៗនេះ ប្រភពមួយពី Samsung បានផ្គត់ផ្គង់ដល់គេហទំព័រ SamMobile នូវរូបភាពលើក្រដាសដែលត្រូវបានគេចាត់ទុកថាជា Galaxy S IV រួមជាមួយព័ត៌មានលំអិតមួយចំនួន ស្តីពីរូបសណ្ឋានHardware ផងដែរ។

តាមរូបភាពចចាមអារាមនេះ យើងងាយស្រួលក្នុងការសង្កេតឃើញថា Galaxy S IV នេះមានការរចនាម៉ូដ កោងៗជាង S III, ទំហំអេក្រង់ក៏ធំជាង, គែម benzel ក៏ស្តើងជាងមុន។ ទន្ទឹមនឹងនោះ បើសិនជាយើងពិនិត្យឲ្យបានល្អិតល្អន់បន្តិច យើងនឹងឃើញថា S IV នេះមិនមានប៊ូតុងHome នោះទេ។

/

រូបសណ្ឋាន Hardware ចចាមអារាមមួយចំនួនស្តីពីGalaxy S IV ៖

  • CPU Exynos 5450, Quad Core ល្បឿន 2 GHz;
  • GPU Mali-T658;
  • RAM 2 GB;
  • អេក្រង់ទំហំ 5 Super AMOLED, កំរិតពន្លឺ Full HD (1080 x 1920);
  • Camera គ្រោយ 13MP, camera មុខ 2MP;
  • ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1.

 

ដោយ៖ សិលាប្រភព៖ TTE