បន្ទាប់ពីទទួលបានការរាយការណ៍ ជាក់លាក់មួយថា Jose Mourinho នឹងវិលត្រឡប់មកកាន់តំណែងគ្រូបង្វឹក នៅ Chelsea វិញរួចមក ថ្មីៗនេះគេបានប្រទះឃើញលោក Mourinho ចូលផ្សារដើរទិញ ធុង និង ឡាំងក្រដាស់ជាច្រើន ។

Jose Mourinho នឹងវិលត្រឡប់ទៅ Chelsea វិញក្នុងតំលៃ ១០ លានផោនក្នុងមួយឆ្នាំ ។ ក្នុងវិក័យបត្រ ដែលចំណាយអស់ទឹកប្រាក់ ២០០ ផោនរបស់ Jose Mourinho  ត្រូវបានគេដឹងថាចំណាយទៅលើ ធុង និង ឡាំងក្រដាស់កាតុងទាំងអស់ ហើយគេបានសង្ស័យថាធុង និង ក្រដាស់កាតុងនោះ Mourinho ទិញសំរាប់ដាក់រៀបចំអីវ៉ានចាកចេញ ពី Real Madrid ទៅ Chelsea ៕ 

/

ដោយ ៖ កុសលប្រភព ៖​ k14