ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាននាំមុខ CNN អោយដឹងថា ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋ Georgia សហរដ្ឋអាមេរិក បានរកឃើញនូវសាកសពកូនស្រីតូច វ័យ ១០ ឆ្នាំ ឆេះខ្លោចនៅក្នុងធុងសម្រាម កាលពីថ្ងៃសៅរ៍  កន្លងទៅនេះ  បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់លោកឪពុក ជាឃាតករចិត្តឆៅ ដែលឈរនៅក្បែរនោះ។

width=432

លើសពីនេះ បើតាមការអោយដឹងបន្ថែមពីស្នងការប្រចាំរដ្ឋមួយនេះ  អោយដឹងថា​ ករណីរកឃើញសាកសពកូនស្រីឆេះខ្លោច   ក្នុងធុងសម្រាមលើកនេះ  អាចធ្វើទៅបានបន្ទាប់ពីមានករណីទូរស័ព្ទប្តឹងមន្រ្តីប៉ូលីស លេខ ៩១១ ពីសំណាក់លោកឪពុកថាគាត់ពិតជាចង់សម្លាប់ខ្លួន កាលពីវេលាទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ម៉ោងប្រមាណជាង ៣ និង ៤០ នាទី

width=426

គួររំឭកផងដែរថា ជាលទ្ធផលបុរសជាឪពុក ក៏ដូចជាស្រ្តីជាម្តាយចុងជនរងគ្រោះ ដែលជាកូនស្រីតូចនោះ ទាំងពីរនាក់  ត្រូវបានចាប់ឃាត់ខ្លួន  រង់ចាំការកាត់ទោសអោយជាប់ពន្ធនាគារទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ    ខណៈពេលដែលបុរសជាឪពុក  និងជាឃាតករសម្លាប់កូនស្រីខ្លួនយ៉ាងឃោរឃៅលើកនេះ គូសបញ្ជាក់បន្ថែមថាអោយដឹងថាកូនស្រីខ្លួនបានផឹកជាតិគីមីជាច្រើន លុះក្រោយមក  នាងក៏បានស្លាប់បាត់បង់ជីវិតតែម្តង៕

width=421

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២

ប្រែសម្រួល ៖ កុសលប្រភព ៖ cnn