ទូរទស្សន៍អាហ្វ្រិកខាងត្បូង SABC រាយការណ៍កាលពីថ្ងៃទី១៦ មករា កន្លងមកនេះថា នៅអាហ្វ្រិកខាងត្បូងតំលៃស្នែងរមាសមានដល់៤០០.០០០រ៉ង់ (៥៩.០០០ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលក្លាយទៅជារបស់មានតំលៃថ្លៃជាងមាសទៅទៀត ។ កាលពីឆ្នាំទៅមិញសត្វរមាស៣៣០ក្បាល បានត្រូវពួកព្រានព្រៃសម្លាប់នៅ អាហ្វ្រិកខាងត្បូងទល់នឹង១២២ក្បាល កាលពីឆ្នាំ២០០៩ ។ យោងតាមអង្គការមូលនិធិរមាសអន្តរជាតិថា ការឡើងថ្លៃខ្ពស់នៃស្នែងរមាសគឺដោយសារសេចក្តីត្រូវការមានកាន់តែខ្ពស់ ។ ការខាតបង់ដោយសារការបរបាញ់សត្វរមាសនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០១០ មានប្រមាណជា២៥០លានរ៉ង់ (៣៨លានដុល្លារ) ៕