ខ្សែភាពយន្ដដែលមានចំណងជើងថា Taken 2 ធ្លាប់ទទួលបានការ ចូលទស្សនាច្រើនកាលពីឆ្នាំ ២០១២ ឥលូវបានចូលខ្លួនមកម្ដងទៀតហើយជាមួយនិង វគ្គ ៣ Taken 3 ត្រៀមខ្លួនបញ្ចាំងនៅក្នុងរោងកុន នៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៥នេះហើយ ។ ទទួលបានការគាំទ្រច្រើន លើសលប់ តារាសម្ដែងពិសេសលោក Liam Neeson និងបង្ហាញពីសមត្ថភាពកាន់តែរន្ធត់ និង ព្រឺព្រួចជាមួយ និងវគ្គថ្មីនេះ ។ ដើម្បីស្រាយចំងល់ខ្លះ សូមទស្សនា ឈុតសំខាន់នៃសាច់រឿង ទាំងអស់គ្នា៖
ចំណងមិត្ដិភាពស្នេហា ត្រូវបាត់បង់ ដោយប្រពន្ធរបស់ខ្លួនត្រូវបានគេសម្លាប់ យ៉ាងសាហាវឃោឃៅ បន្សល់ទុកនូវសាកសពដ៏គួរឲ្យឈឺចាប់ជាទីបំផុត ហើយខ្លួនក៏ត្រូវជាប់បទសង្ស័យសម្លាប់ភរិយាខ្លួនឯងត្រូវប៉ូលីសនាំខ្លួនទៅកាត់ទោស ប៉ុន្ដែដើម្បីរក្សភាពស្អាតស្អំ Bryan Mills ព្យាយាមរត់គេចខ្លួន ចេញពីការប្រមាញ់របស់ប៉ូលីស ។ ហេតុការណ៍កាន់តែអាក្រក់ទៀតនោះ Bryan Mills បានប្រើប្រាស់សមត្ថភាពខ្លួន ដើរសម្លាប់មនុស្សដើម្បី ស្វែងរកឃាតករពិតប្រាកដ និង ការពារកូនស្រីរបស់គាត់។
ព្រោះតែក្ដីស្រលាញ់ និង ការសងសឹក Bryan Mills (Liam Neeson) ហានពុះពារតស៊ូឧបសគ្គគ្រប់បែបយ៉ាង ដើម្បីមនុស្សដែលខ្លួនស្រលាញ់ (កូនស្រីរបស់គាត់) ។
តួរសម្ដែងក្នុងរឿងមានដូចជា៖
- Liam Neeson សម្ដែងជា Bryan Mills
- Forest Whitaker សម្ដែងជា Inspector Franck Dotzler
- Famke Janssen សម្ដែងជា Lenore Lenny Mills
- Maggie Grace សម្ដែងជា Kim Mills
- Dougray Scott សម្ដែងជា Stuart St. John
- Sam Spruell សម្ដែងជា Oleg Malankov
- Leland Orser សម្ដែងជា Sam
- Jon Gries សម្ដែងជា Casey
- Jonny Weston សម្ដែងជា Kim's boyfriend
- Dylan Bruno សម្ដែងជា Smith
- Andrew Borba សម្ដែងជា Clarence
- Judi Beecher សម្ដែងជា Claire
- Al Sapienza សម្ដែងជា Detective Johnson
- Don Harvey សម្ដែងជា Garcia
- Alex Wraith សម្ដែងជា Officer Goodman
- Philip J Silvera សម្ដែងជា Officer Ramsey
- John Manison សម្ដែងជា Bart
- Derrick Worsley សម្ដែងជា Officer Edwards
- Dale Liner សម្ដែងជា Officer Bernard
- Alex Disdier សម្ដែងជា Steward Austin
ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប