ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតសរុប ៣៨ នាក់ ពីការវាយប្រហារសម្លាប់រង្គាល ដោយ ISIS ទៅលើរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង ប្រទេស ទុយនេស៊ីនោះភាគច្រើនគឺជាភ្ញៀវ ទេសចរជនជាតិអង់គ្លេស ។

/

សេចក្តីរាយការណ៍ បញ្ជាក់ក្តែងៗអោយដឹងថា ពួកគេត្រូវ  បាន សម្លាប់ នៅពេលដែលខ្មាន់កាំភ្លើង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង ក្រុមឧទ្ទាម រដ្ឋ  អ៊ី ស្លាម ជ្រុលនិយម ISIS បើការវាយប្រ ហារបាញ់សម្លាប់រង្គាល បាញ់រះគ្រាប់ពិត បោកគ្រាប់បែក ទៅ លើឆ្នេរសមុទ្រ ក្រុង Sousse ។ ខ្មាន់ កាំភ្លើង បានលាក់សព្វាវុធរបស់ខ្លួន នៅក្រោមឆ័ត្របាំងកំដៅថ្ងៃ   រំពេចនោះ ក៏មានការវាយប្រហារ រួចបំផ្ទុះគ្រាប់បែក ដោយបង្ខំអោយមនុស្សម្នា រត់ យកតែរួចខ្លួន ដើម្បីគេចពីសេចក្តីស្លាប់  ១ ករណី ខាងក្រោមនេះ  គឺជា  ហេតុ ការណ៍ រន្ធត់ជាក់ស្តែង ពី  គូស្នេហ៍ ដែលរួចផុត ពីទ្វារមច្ចុរាជក្រោមដៃ ISIS ខាងលើ ។

/

នាង Saera Wilson ស្រាយ  បំភ្លឺ  អោយដឹងថា គូដណ្តឹង   របស់ខ្លួន​ ដែល មានឈ្មោះថា Matthew James មានវ័យ​ ៣០ ឆ្នាំ នោះ បានព្យាយាមការពារ អាយុ   ជីវិតរបស់នាង ពីការបាញ់រះ ដោយពួក ឈ្លើងសង្គ្រាម ISIS ខណៈគាត់បានប្រើខ្លួនគាត់ជារបាំងការពារគ្រាប់កាំភ្លើង ។ ជាលទ្ធផល​ លោក Matthew បានទទួលរងរបួសធ្ងន់ ត្រង់ស្មា ទ្រូង និងឆ្អឹងត្រគាក តែសំណាងល្អ លោកមិនបានស្លាប់ បាត់បង់ជីវិតនោះទេ ។

ស្ថិតនៅក្នុងវ័យ​២៦ ឆ្នាំ នាង Wilson គូស  បញ្ជាក់   ពីមន្ទីរពេទ្យ ដែល គូរដណ្តឹងរបស់ខ្លួនកំពុងតែ សម្រាក ព្យាបាល នោះ អោយដឹងថា ជាការ  ពិត គាត់   រង គ្រាប់ជំនួសខ្ញុំ ខ្ញុំជំពាក់ជីវិតគាត់ច្បាស់ ណាស់ ពីព្រោះតែ ភ្លាមៗនោះ គាត់សម្រេចចិត្ត   មកឈរពាំងពីមុខខ្ញុំ នៅពេលដែលមានការបាញ់​ ប្រហារ ។ ខណៈរងគ្រោះធ្ងន់ ដោយគ្រាប់កាំភ្លើង   ឈាមស្រោចពេញខ្លួន គាត់បាននិយាយថា អូន ឆាប់រត់ទៅ ឆាប់រត់រកកន្លែង មានសុវត្ថិភាពភ្លាមទៅ ៕

- អាន ៖ សាហាវណាស់ ៖ ISIS វាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់ នៅឆ្នេរសមុទ្រ

/

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី