ទោះបីជាបែបណា អ្វីដែលគួរឱ្យអាម៉ាស់ថែមមួយកំរិតទៀតសំរាប់ក្រុមបណ្តាញអ្នកស្នេហារជាតិថៃនោះ គឺលោក Chaiwat Sinsuwong ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីវេលារសៀលថ្ងៃទី១៨ មករា ពីបទចោទប្រកាន់ទាក់ទងទៅនឹងការដឹកនាំក្រុមបាតុករកាន់កាប់ព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះសុវណ្ណភូមិកាលពីចុងឆ្នាំ២០០៨កន្លងមក ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មរបស់ក្រុមបាតុករអាវលឿងទំលាក់រដ្ឋាភិបាលលោកស៊ុម ឆៃវង្សសាវ៉ាត ចេញពីតំណែង ។ #កាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា មេដឹកនាំក្រុមជ្រុលនិយមសៀមរូបនេះដែលបានដឹកនាំក្រុមរបស់ខ្លួនធ្វើបាតុកម្មប្រឆាំងល ោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ទាក់ទិននឹងករណីជនជាតិសៀម៧នាក់ ដែលត្រូវចាប់ខ្លួនហើយឃុំខ្លួនក្នុងប្រទេសកម្ពុជាពីបទចូលក្នុងទឹកដីកម្ពុជាដោយខុសច ្បាប់ ត្រូវប៉ូលិសចាប់ខ្លួននៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ មករា នៅពេលជននេះកំពុងទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន# មួយ ៕