រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន ថ្លែងកាលពីថ្ងៃទី១៤ មករា កន្លងមកនេះថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានទំហំយ៉ាងធំមួយហើយមកដល់របត់សំខាន់មួយ។ ក្នុងសុន្ទរកថាមួយស្តីពីអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំង២នៅក្រសួងការបរទេស លោកស្រីហ៊ីលឡារី ថ្លែងថា ៣០ឆ្នាំក្រោយពីប្រទេសយើងទាំង២បានបើកជាលើកដំបូងនូវទ្វារនៃការចរចា ទំនាក់ទំនងរបស់យើងមានទិដ្ឋភាពជំរុញយ៉ាងខ្លាំង និងទទួលបានជោគជ័យជាក់ស្តែងទាំងឡាយ ក៏ប៉ុន្តែក៏មានការប្រឈមច្រើនដែរ។ ជាងពេលណាៗទាំងអស់យើងនឹងវិនិច្ឆ័យលើបណ្តាលទ្ធផលដែលយើងទទួលបានខាងការថែរក្សាសន្តិ ភាព ភាពរុងរឿង និងការរីកចំរើនក្នុងប្រទេសរបស់យើងផ្ទាល់ និងនៅលើពិភពលោកទាំងមូល។#សុន្ទរកថានេះរបស់លោកស្រីហ៊ីលឡារី ត្រូវបានក្រសួងការបរទេសអាមេរិកចាត់ទុកថា ជាមូលដ្ឋានសំរាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោកហ៊ូជីនតាវនៅក្រុងវ៉ាសីុនតោននាសប្តាហ៍នេះ។ លោកស្រីមានប្រសាសន៍ថា អាេមរិក និងចិនទើបសំរេចបានរបត់ដ៏សំខាន់មួយ។ ភាគីទាំង២បង្កើតកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការដ៏ស៊ីជំរៅ កាន់តែទូលំទូលាយ និងកាន់តែស្ថិតស្ថេររយៈពេល២ឆ្នាំដំបូងនៃការកាន់អំណាចរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ យើងទទួលបានជោគជ័យដំបូងនានា និងផ្លែផ្កាមួយចំនួន។# លោកស្រីបន្តទៀតថា នៅមានការខ្វែងគំនិតគ្នានានារវាងមហាប្រជាជាតិទាំង២ ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងចិនត្រូវដោះស្រាយទំនាស់ទាំងនេះ ដោយគតិបណ្ឌិត និងប្រកបដោយការទទួលខុសត្រូវ។ នោះហើយនឹងជាកត្តាកំណត់ធ្វើឱ្យទំនាក់ទំនងរបស់យើងឈានដល់កំរិតខ្ពស់ក្នុងបណ្តាឆ្នាំខាងម ុខ ៕