មន្ត្រី​នានា​ក្នុង​ប្រទេស​ម៉ិចស៊ិក​​និយាយ​ថា ខ្មាន់កាំភ្លើង​​បាន​ចាប់ពង្រត់​​​មេបញ្ជាការ​​ប៉ូលិស​មួយរូបនៅ​រដ្ឋ​​វីរ៉ា គ្រូស ​ភាគខាងកើត​ប្រទេស ។ មេ​បញ្ជា​ការ​​ប៉ូលិស​​រូបនោះ លោក Raul Espinaza និងអង្គរក្ស​​របស់លោកត្រូវបាន​ចាប់​​​ពង្រត់​​​នៅ​​ពេលកំពុង​ល្បាត​​ក្នុងទីក្រុង​​​កំពង់ផែ Boca del Rio ។ ការ​ចាប់​​ពង្រង់នោះ​​កើត​ឡើង​​មួយថ្ងៃ ​ក្រោយពី​មនុស្ស​​​​១៤​នាក់​ត្រូវ​​បាន​បាញ់​​ស្លាប់​​​ក្នុ​ងហេតុការណ៍​​​បាញ់ប្រហារ​​យ៉ាង​សាហាវ​​មួយរវ ាង​​កង​កំលាំង​សន្តិសុខ​​​ និងក្រុម​​មនុស្ស​​ឥត​សណ្តាប់ធ្នាប់ ។​# ទោះបីជា​បែបណា ​គេមិន​បាន​ដឹង​ពីមូល​ហេតុ​​នៃ​ការ​ចាប់ពង្រត់​នោះ​ឡើយ ។ ​ប៉ុន្តែ​អ្នក​ខ្លះ​​​ថា ការចាប់​ពង្រត់​​នោះ​ពាក់ព័ន្ធ​​​ជាមួយនឹង​​ប្រតិ​បត្តិ​ការ​​​បង្ក្រាប​អ្នក​រត់​ពន្ធគ្រឿងញៀន ៕