អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល បានចុះផ្សាយកាលពីពេលថ្មីៗនេះថាមានបុរសម្នាក់វ័យចំណាស់ម្នាក់ បានចាប់កន្ទុយត្រីឆ្លាមបោះមកលើដី ខណៈដែលគាត់កំពុងងូតទឹកសមុទ្រ ហើយត្រីឆ្លាមមកក្បែរជើងរបស់គាត់។

width=456

រឿងរ៉ាវដែលស្ដាប់ទៅ មានភាពអស្ចារ្យនោះ ត្រូវបានកើតឡើង នៅឯឆ្នេរសមុទ្រ Sunshineទីក្រុង Queensland ប្រទេសអូស្រ្ដាលី។ លោកតា Paul Marshallsea ដែលភ្ងៀវទេសចរណ៍ជនជាតិអង់គ្លេស មានវ័យ ៦២ឆ្នាំ បានអោយដឹងថា ខណៈដែលគាត់កំពុងងូតទឹកឆ្នេរ ក្នុងប្រទេសអូស្រ្ដាលី ស្រាប់តែមានកូនត្រីឆ្លាមមួយ បានហែលមកក្បែរជើងរបស់គាត់ ភ្លាមនោះ គាត់បានលោកចាប់កន្ទុយរបស់វា រូចរុញតាមបណ្ដោយទឹកមើលច្រាំងតែម្ដង។

width=456

width=456

ឆ្នេរសមុទ្រ Sunshine

ទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមអ្នកអភិរក្ស បានអោយដឹងថា កូនត្រីឆ្លាមនោះ វាមានសភាពស្លូតបូតបែបនេះ គឺបណ្ដាលមកពីវាមានជម្ងឺ។​ ឥឡូវនេះ​ ក្រុមគ្រូពេទ្យផ្នែកសត្វកំពុងធ្វើការព្យាបាលវាផងដែរ៕

ដោយ៖ វត្ដីប្រភព៖ dailymail