ទីផ្សារមូលបត្រគឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។​តាមនិយមន័យ​ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធ​ដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬស្វីការទិញ-លក់មូលបត្រ ” ឧបករណ៍ហិរញ្ញវត្ថុ ដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទ ជាដើម។​

////

 

ប្រភព៖ SECC