ព្រំដែនឃុំអូរបីជាន់ ៖ មកដល់ម៉ោង១រសៀលថ្ងៃទី៥ មករា ២០១១ មើលពីព្រំដែនម្ខាងនៃឃុំអូរបីជាន់ ទឹកដីកម្ពុជា ទៅរកឃុំគោកធ្យូង ទឹកដីថៃ គេឃើញតម្រួតព្រំដែនថៃរាប់សិបនាក់បានរាយបន្លាលួសលាតសន្ធឹងយ៉ាងវែងនៅលើខ្សែបន្ទាត់ព្រ ំដែនរបស់ថៃចំងាយប្រមាណជាង២០០ម៉ែត្រ ពីបង្គោលឡាក់លេខ៤៦ ដើម្បីការពារទប់ស្កាត់មិនឱ្យពួកអាវលឿងចូលទៅរញ៉េរញ៉ៃនៅតាមខ្សែបន្ទាត់ព្រំដែន ។បានជាមានការរាយបន្លាលួសបែបនេះ ព្រោះគេដឹងថា ពួកអាវលឿងរាប់រយនាក់កំពុងធ្វើដំណើរតាមផ្លូវសំរុកចូលមកឃុំគោកធ្យូងទឹកដីថៃ ដើម្បីពិនិត្យមើលបង្គោលឡាក់លេខ៤៦ ទីដែលសមត្ថកិច្ចកម្ពុជាធ្វើការចាប់ឃាត់ខ្លួនពលរដ្ឋថៃ៧នាក់ ក្នុងនោះមានតំណាងរាស្ត្រម្នាក់ផងចូលលុកលុយប្រទេសកម្ពុជាដោយខុសច្បាប់ ៕