ព័ត៌មានជាតិ  ៖  វេលាម៉ោង ៩ ព្រឹក   ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ  ២០១២  ​នេះ  នៅឯវិមានសន្តិភាព កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ១៥  បានបើកជាផ្លូវការហើយ  ខណៈពេលដែលកិច្ចប្រជុំកំពូលនេះមានរយៈពេលមួយម៉ោង ពោលគឺ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ ព្រឹក។

width=469

គួររំលឹកផងដែរថា ខណៈពេលដែលមានការបើកកិច្ចប្រជុំជាផ្លូវការអាស៊ាន-ជប៉ុននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តី ក៏ដូចជានាយករដ្ឋមន្រ្តីប្រទេសសមាជិកអាស៊ាន ព្រមទាំង លោកYoshihiko Noda នាយករដ្ឋមន្រ្តីជប៉ុន។

width=476

លើសពីនេះទៅទៀត បើយើងងាកក្រឡេកទៅមើលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក៏ឃើញមានបញ្ជូនភ្នាក់ងារពិសេស មកតាមប្រមាញ់នូវព័ត៌មាន ទាក់ទិនទៅនឹង  កិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ១៥​ ផងដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីអ្នកនាំពាក្យ វិមានសន្តិភាព  បានអោយដឹងថា នាវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់នេះ នឹងមានសន្តិសិទកាសែតមួយត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន៕

ដោយ ៖ រិទ្ធី