Lumia 900 ពិតជាសាកសមទទួលងារជាSmartphone ដែលរឹងមាំបំផុតលើពិភពលោក ពេលដែលដើរតូនាទីបានយ៉ាងល្អ ធ្វើជាញញួរដំដែកគោលចូលបន្ទះក្តារ ហើយអេក្រង់របស់វាមិនមានប្រេះស្រាំអ្វីឡើយ។

​ពេលបានលឺព័ត៌មានពីសមាជិកYouTube​ មួយចំនួន បាននិយាយថាNokia Lumia 900 គឺជាsmartphoneដែលរឹងមាំបំផុតលើពិភពលោក Tech Crave បានចាប់ផ្តើមធ្វើការពិសោធន៏ដើម្បីឲបានដឹងច្បាស់ពីព័ត៌មាននេះ។ មុនដំបូង គេបានយកញញួរនិងដែកគោលមួយមកដំផ្ទាល់លើអេក្រង់របស់ទូរស័ព្ទ ហើយពិតជាគួរឲភ្ញាក់ផ្អើលវាមិនបានបែកនោះទេ។

/Nokia Lumia 900

ក្រោយមក គេបានបន្តធ្វើការពិសោធន៏ទៀត ដោយយកទូរស័ព្ទប្រើប្រាស់Windows Phoneនេះធ្វើជាញញួរដំដែកគោបញ្ចូលបន្ទះក្តារមួយ។ ជាលទ្ធផល ដែកគោលបានជាប់យ៉ាងណែននឹងបន្ទះក្តារ ចំណែកឯ smartphone របស់ Nokiaវិញនៅធម្មតាទាំងអស់។Tech Crave ក៏បានផ្ញើសារដាស់តឿនថា វាគ្រាន់តែជាការសាកល្បងលេងសប្បាយប៉ុណ្ណោះ អ្នកប្រើប្រាស់មិនគួរធ្វើតាមឡើយដើម្បីចៀសវាងភាពអន្តរាយដែលអាចកើតឡើងដោយយថាហេតុលើទូរស័ព្ទរបស់ខ្លួន។Lumia 900 ជាsmartphoneស៊េរីទំនើបបំផុតរបស់ Nokiaដែលមានអេក្រង់4,3inchប្រើប្រាស់បច្ចេកវិទ្យាClearBlack AMOLED CPU single core Qualcomm Snapdragon ល្បឿន 1,4 GHz និងមាន camera 8 megapixels ជាមួយកាណុង Carl Zeiss៕

ដោយ៖ nanoប្រភព៖ zing