ជំងឺ​គ្រុន​ផ្តាសាយ​ A/H1N1 បណ្តាល​ឱ្យ​​មនុស្សស្លាប់​​៦​នាក់ នៅហ្ស៊ក​ដានី ចាប់តាំង​ពី​​វា​កើតមាន​​ពីដើម​​ខែ​ធ្នូ​មក ជាមួយ​មនុស្ស​​ស្លាប់​ម្នាក់​កាលពីថ្ងៃទី​​១០ មករា ។​#ក្រសួងសុខាភិបាល​​ហ្ស៊កដានី​​ក្នុង​​សេចក្តី​​ប្រកាស​មួយ​ឱ្យ​​ដឹង​ថា ចំនួន​មនុស្ស​​ឆ្លង​ជំងឺ​គ្រុន​ផ្តា​សាយ A/H1N1 ក្នុងប្រទេស​​មាន​ដល់​១១២​នាក់ ចាប់តាំង​ពីជំងឺ​នេះ​លេច​​ជា​ថ្មី​​កាលពី​ដើម​ខែ​​ធ្នូ មក ។ ​ក្រសួង​នេះពុំបានផ្តល់​​ភាពលំអិត​​អំពី​​អ្នក​ស្លាប់​​ថ្មី ដោយសារ​ជំងឺ​​នេះឡើយ ។​#ប្រទេស​​ហ្ស៊ក​ដានី​​អះអាង​ពី​មនុស្ស​ស្លាប់​​​ដំបូង​ដោយសារ​​ជំងឺ​គ្រុន​​ផ្តាសាយ A/H1N1 កាលពីខែ​​ធ្នូ ឆ្នាំ​​២០១០ ។ ក្នុងឆ្នាំ​​២០០៩ ​ចំនួន​​អ្នក​ឆ្លង​​ជំងឺ​​គ្រុនផ្តាសាយ A/H1N1 កត់សំគាល់​​​ឃើ​ញ​ក្នុង​​​រាជាណាចក្រ​​​អារ៉ាប់​នេះ​មានដល់​​៣.០៣៣​នាក់ ក្នុង​នោះ​ស្លាប់​​១៦​នាក់ ៕