ឃាតកម្មដ៏សាហាវ កាលពីយប់ថ្ងៃទី ២០ កាក្កដា កន្លងទៅ នៅរោងកុន ក្នុងតំបន់ Coloradoអាមេរិក បានធ្វើអោយមនុស្សជាច្រើនភ័យខ្លាច និងនាំគ្នាទិញកាំភ្លើងការពារខ្លួន កាន់តែច្រើនឡើងៗ។

ក្រោយពីឃាតករ James Holmes អាយុ ២៤ឆ្នាំ បានបាញ់សម្លាប់មនុស្ស ១២នាក់ និងធ្វើអោយ៥៨ នាក់ផ្សេងទៀត រងរបួស អ្នកស្រុកជាច្រើន ក្នុងតំបន់ បាននាំគ្នាមកទិញកាំភ្លើង  ដើម្បីការពារខ្លួន។ ចំនួនអ្នកមកទិញកាំភ្លើង បានកើតឡើងយ៉ាងច្រើន បន្ទាប់ពីមានអំពើឃាតកម្មនោះបានកើតឡើង។

/

ទំព័រ Denver Post បានរាយការណ៍ថា រយៈពេល ៣ថ្ងៃ ក្រោយពីមានអំពើឃោរឃៅនោះ ស្ថាប័នស៊ើបអង្កេត Colorado បានពិនិត្យទៅលើ អ្នកមកទិញអាវុធ ចំនួន ២,៨៨៧ នាក់​ គឺកើនឡើង ៤៣% បើធៀបនឹងសប្ដាហ៍មុន និង ៣៩% ធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំទៅ។

width=448

គួរបញ្ជាក់ថា ឈ្មោះ James ត្រូវបាននាំខ្លួនឡើងតុលាការជាលើកដំបូង កាលពីថ្ងៃទី ២៣ កន្លងទៅ។ បុរសនេះ អាចនឹងត្រូវទទួលទោសប្រហារជីវិត។ សវនាការជាផ្លូវការនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០ កាក្កដាខាងមុខ៕

ដោយ​ ៖ សូរីយ៉ាប្រភព ៖ DT