កាលពីខែធ្នូឆ្នាំមុន Microsoft បានធ្វើយុទ្ធនាការឃោសនាពាណិជ្ជកម្មពីប្រព័ន្ធប្រតិបត្តិការ Windows Phone មានឈ្មោះថា #DroidRage ដែលគោលដៅចង់វាយប្រហារដល់គូសត្រូវរបស់ខ្លួន Google និង Android។
ប្រសិនជាអ្នកធ្លាប់ត្រូវបាន Malware វាយប្រហារពេលប្រើ Android ហើយនឿយហត់ក្នុងការដោះស្រាយបញ្ហានេះ អតិថិជនអាចចែករំលែករឿងរបស់ខ្លួនតាមរយះការ Comment នៅលើ Twitter។កាលពីឆ្នាំមុន Microsoft បានត្រៀមជាស្រេចនូវស្មាតហ្វូន Windows Phone ចំនួន៥គ្រឿងផ្តល់ជូនមិនគិតថ្លៃ ដល់រឿងណាដែមានការចាប់អារម្មណ៍ជាងគេ រឺករណីដែល Malware វាយបរហារខ្លាំងជាងគេបំផុត និយាយរួមផ្តល់រង្វាន់ដល់អ្នកណាដែលបាននិយាយអាក្រក់បានល្អជាងគេទៅលើ Android ។
ឆ្នាំនេះ Microsoft បានធ្វើយុទ្ធនាការវាយប្រហារ Android #DroidRage ម្តងទៀត ពេលដែល Twitter Windows Phone ទើបតែចែករំលែកនូវសារថ្មីមួយដែលបាននិយាយថា បើសិនជាធ្លាប់បានជួប Malware នៅលើ Android, អតិថិជនសូមចែករំលែករឿងទាំងនោះ ដើម្បីទទួលបាននូវរង្វាន់ពិសេសពី Microsoft។ ទោះបីជាមិនបានបញ្ជាក់ច្បាស់ដូចកាលពីឆ្នាំមុន ប៉ុន្តែរង្វាន់ពិសេសនោះត្រូវបានគេប៉ាន់ស្មានថាជាស្មាតហ្វូន Windows Phone 8 ស៊េរីថ្មី។

ដូចកាលឆ្នាំ 2011 សាររបស់ Microsoft ទទួលបានការចែករំលែកនូវរឿងជាច្រើនពីអ្នកប្រើប្រាស់ដែលមិនសប្បាយចិត្តជាមួយ Android។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Microsoft ក៏ទទួលបានពាក្យសើចចំអកមិនតិចផងដែរ។

ឆ្លើយតបនឹងសារខាងលើរបស់ Microsoft, Android Central គេហទំព័របច្ចេកវិទ្យាស្តីពី Android បានផ្ញើសារឆ្លើយតបដោយរីករាយនៅលើ Twitter របស់ Microsoft ថា, អូយ! ថ្ងៃនេះមានរាប់លានគ្រឿងឧបករណ៍ Android ផ្សេងទៀតធ្វើសកម្មភាពទៀតហើយ។ សុំទោសផងណា Windows Phone៕
ដោយ៖ សិលាប្រភព៖ VE