អ្នកប្រាកដជាធ្លាប់បានថតរូបស្ទីលលើកម្រាមដៃពីរ ឬក៏ធ្លាប់ឃើញមិត្តភ័ក្ដថតរូបធ្វើកាយវិការបែបនេះ តើអ្នកយល់ថាស្ទីលថតរូបដូច្នេះមានន័យយ៉ាងណា?
នៅក្នុងយុគសម័យជឿនលឿននាពេលបច្ចុប្បន្ន ស្ទីលថតរូបត្រូវបានយុវវ័យចម្លងពីគ្នាទៅវិញទៅមក ដោយយកតម្រាបតាមស្ទីលរាប់មិនអស់របស់អ្នកសិល្បៈ ជាពិសេសតារាកំពុងពេញនិយម។ ប៉ុន្ដែគេសង្កេតឃើញថា ក្នុងចំណោមស្ទីលថតរូបទាំងឡាយ មានតែកាយវិការលើកម្រាមដៃពីរតែប៉ុណ្ណោះដែលត្រូវបានគេស្គាល់ច្រើន។ តើស្ទីលលើកម្រាមដៃពីរនេះបង្ហាញប្រាប់ពីប្រការអ្វីខ្លះ?
យុវវ័យភាគច្រើនយល់ថា ការថតរូបដោយប្រើកាយវិការលើកម្រាមដៃពីរបែបនេះគឺគ្រាន់តែជាស្ទីលមួយតែប៉ុណ្ណោះ វាមិនបង្ហាញពីអ្វីនោះទេ ម្យ៉ាងទៀត ស្ទីលនេះត្រូវគេនិយមច្រើនដូច្នេះចេះតែធ្វើតាមគេ។ ចំណែកយុវវ័យមួយចំនួនទៀតយល់ថា ការថតស្ទីលខាងលើប្រាកដជាមានមួលហេតុ គេសង្កេតឃើញថា អ្នកដែលថតរូបបែបនេះភាគច្រើនជាអ្នកមិនទាន់រៀបការ ពួកគេអាចកំពុងមានស្នេហា ឬក៏មិនទាន់មានសង្សារ គេកម្រឃើញអ្នកមានគ្រួសាររួចហើយ ថតរូបបែប នេះណាស់។ ដូច្នេះស្ទីលនេះអាចបង្ហាញថា គឺជាការបញ្ជាក់ពីភាពនៅលីវរបស់ពួកគេ។
ចំណែកអ្នកវិញ ការថតស្ទីលលើកម្រាមដៃពីររបស់អ្នក តើមានន័យយ៉ាងណាដែរ?
មើលចុះ គង់ រដ្ឋា ក៏ស្រឡាញ់កាយវិការនេះ
ទៅទស្សនាប្រសាទ ក៏ឆ្លៀតប្រាប់គេពីថានៅលីវ
អ្នកនិពន្ធរូបនេះក៏ចេះប្រើស្ទីលលើកម្រាមពីរដែរ
បែបនេះ មានន័យយ៉ាងណា?
សូម្បីតែស៊ុនអ៊ូខុងក៏ចូលចិត្តស្ទីលនេះដែរ
ដោយ ៖ សូរីយ៉ា