ថ្វីបើស្ថិតក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់ ហើយកំពុងជារដូវរាងរងាបន្ដិច ប៉ុន្ដែក្រុមតារាកូរ៉េខាងត្បូងមួយចំនួនធំ នៅតែចូលចិត្តស្លៀកពាក់ខ្លី។ តើតារាកូរ៉េខាងត្បូង លេងស្ទីលសម្លៀកបំពាក់បែបណា នៅក្នុងបណ្ដាថ្ងៃនាចុងខែតុលានេះ? សូមទស្សនាជាមួយយើងខ្ញុំ នូវបណ្ដារូបភាពដ៏ស្រស់ស្អាតរបស់តារានានា នៅឧបទ្វីបនេះ។
ចុងរដូវរំហើយ Jessica (SNSD) បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ដ៏កក់ក្ដៅ ដែលមានអាវក្រាស់ៗ និងខោរឹបក្រាស់ពណ៌ប្រផេះ។ ស្បែកជើង sneaker និងកន្សែងបង់កក្រឡា ក៏ត្រូវបាន Jessica ប្រើប្រាស់។ ខណៈដែល Sunny ពាក់អាវ hoodie ជាមួយសំពត់ខ្លី ស្បែកជើង wedge sneaker ពណ៌ក្រហម ស្រីស្អាត Yoona លេងស្ទីលអាវធំវែងពណ៌ខ្មៅ ជាមួយខោរឹប skinny jeans និងស្បែកជើង smoking slipper ពណ៌ស្បែកខ្លា។ Tiffany លេងស្ទីលពណ៌ខៀវស្ទើរមួយឈុតតែម្ដង លើកលែងតែអាវរឹបក្នុង ស្បែកជើងពណ៌ផ្កាឈូក និងកាបូបយួរដៃតម្លៃថ្លៃ។ ស្ទីលទាហានគឺជាការស្លៀកពាក់មួយបែបអាចប្រើប្រាស់ក្នុងរដូវរំហើយនេះ ។ Luna (F(x)) ប្រើប្រាស់អាវខៀវប្រផេះបែបទាហាន ពាក់ជាមួយអាវអៀមខ្លី និងស្បែកជើង ankle boots ។ ប្រធានក្រុម F(x) នាង Victoria លេចធ្លោក្នុងទីសាធារណៈ នៅពេលប្រើប្រាស់ឈុតសម្លៀកបំពាក់ខ្មៅសុទ្ធ តាំងពីមួក រហូតដល់ស្បែកជើង។ តារាសម្ដែងស្រី Gong Hyo Jin បង្ហាញជើងស្រឡូនរបស់ខ្លួន ដោយស្លៀកខោខ្លី short jeans និងអាវរឹបដៃវែង ពណ៌ប្រផេះខ្មៅ។ ចំណែកស្រោមជើងពណ៌ក្រហមរបស់នាង ក៏ជាចំណុចលេចធ្លោផងដែរ។ Hyorin (SISTAR) ប្រើប្រាស់ស្ទីល tomboy ៖ អាវសិមិសក្រឡា អាវធំវែង cardigan និងខោ ខៅប៊ោយ boyfriend jeans ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ K14