កាលពីពេលថ្មីៗនេះ នៅលើគេហទំព័របរទេសមួយបានធ្វើការបង្ហោះនូវបណ្តារូបភាព ដ៏គួរឲ្យភ្ញាក់ផ្អើល អំពីបញ្ហាសម្រស់ នៅក្នុងពិភពតារាបង្ហាញម៉ូតវ័យក្មេង នៅប្រទេសជប៉ុន។ បណ្តារូបភាពទាំងនោះបានឲ្យឃើញថា តារាបង្ហាញម៉ូតក្មេងៗ បានឆ្លងកាត់ ប៉ះពាល់ជាមួយនឹងមុខកាំបិតយ៉ាងច្រើន ទម្រាំតែទទួលបាននូវសម្រស់ដែលខ្លួនចង់បាន ពោលគឺស្ទើរតែប្រែទៅជាមនុស្សម្នាក់ផ្សេងទៀត បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួច។ ក្នុងនោះមានអ្នកដែលបាន ធ្វើការវះកាត់ តាំងពីអាយុ ១៩ ឆ្នាំ បានឆ្លងកាត់ការកែសម្ផស្ស ដល់ទៅ ៣០ដង ជាមួយនឹងការចំណាយសរុបដល់ទៅ ១០លាន យ៉េន (ប្រហែលជាង ១០ ម៉ឺនដុល្លារ) ។
តារាបង្ហាញម៉ូតមួយចំនួន មិនបានមានការខ្មាសអៀន ក្នុងការបង្ហាញនូវរូបភាព ក្នុងដំណាក់កាលវះកាត់កែសម្ផស្ស របស់ពួកគេឡើយ ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងនោះមនុស្សជាច្រើននាក់ បានបញ្ចេញមតិឲ្យដឹងថា នៅប្រទេសជប៉ុន ចូលចិត្តធ្វើការកែសម្ផស្ស ខ្លាំងជាងប្រទេសកូរ៉េខាងត្បូង (ជាប្រទេសជំនាញខាងកែសម្ផស្ស) ទៅទៀត។
ទស្សនាបណ្តារូបភាព នៃសម្រស់របស់តារាម៉ូដែលវ័យក្មេងៗ ជប៉ុន មុន និងក្រោយ ការកែសម្ផស្សខាងក្រោមនេះ ទាំងអស់គ្នា៖