បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍នានា ប្រហែលបានជួបបញ្ហាធំ ទើបបណ្ដាល Apple ត្រូវពន្យាពេលបញ្ចេញ iPhone 6 រហូតដល់ទៅខែ តុលា។
ផ្ទុយពីព័ត៌មានថ្មីៗនេះ ដែលថា ក្រុមហ៊ុន Apple នឹងឧទ្ទេសនាម iPhone ជំនាន់ថ្មីបំផុតរបស់ខ្លួន នាខែកញ្ញា ឆ្នាំនេះ បណ្ដាប្រភពព័ត៌មាន ថ្មីបំផុត ឱ្យដឹងថា ការបង្ហាញខ្លួនរបស់ iPhone 6 នឹងត្រូវបានលើកពេល ដោយសារតែបញ្ហាមួយចំនួនដែលបានកើតឡើង ក្នុងដំណាក់កាលនៃការផលិត។ តាមគម្រោងនៃការពន្យាពេល iPhone 6 នឹងត្រូវរង់ចាំដល់ទៅ ១០សប្ដាហ៍ទៀត ទើបអាចបង្ហាញខ្លួនបាន ពោលគឺ វានឹងលេចមុខ នៅក្នុងថ្ងៃទី ១៤ ខែតុលា ឆ្នាំនេះ។
នេះគឺពិតជាព័ត៌មានមិនល្អមួយ សម្រាប់ក្រុមអ្នកតាមដានព័ត៌មានបច្ចេកវិទ្យា ក៏ដូចជាក្រុមអ្នកគាំទ្រផលិតផលរបស់ Apple ។ មូលហេតុចម្បង គឺកើតឡើងមកពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាស់ មិនអាចឆ្លើយតបទាន់ពេល ទៅនឹងការបញ្ជាទិញដ៏ច្រើន មកពីជុំវិញពិភពលោក។
ប្រការខាងលើនេះ នឹងបណ្ដាលឱ្យ Apple ប្រឈមនឹងហានិភ័យច្រើនជាងមុន ពិសេសគឺវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្ដរជាតិ នៅពេលដែលបណ្ដាម៉ូដែលស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុនសេងៗ បង្ហាញខ្លួនបានមុន ជាបន្តបន្ទាប់ និងដណ្ដើមបានអតិថិជនច្រើន ពីApple ។
ការពន្យាពេលខាងលើរបស់ iPhone 6 ក៏អាចនឹងមានផលប៉ះពាល់មិនល្អ ដល់ការបង្ហាញវត្តមានរបស់ iWatch ផងដែរ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Macrumors