ពិធីបុណ្យ Harbin Ice គឺជាបុណ្យ ដ៏ធំអស្ចារ្យមួយ ដែលបានប្រព្រឹត្តឡើងនៅក្នុងប្រទេសចិន  កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ពិធីបុណ្យ ធំសម្បើមនេះ​ ត្រូវបានរៀបចំឡើងដោយប្រើដុំទឹកកក ៤លានគូប និងមានអ្នកសិល្បៈ ចូលរួមរៀបចំពិធីបុណ្យនេះ ចំនួន ៧,០០០នាក់ បានរៀបចំជារូបភាពផ្សេងៗដ៏ស្រស់ស្អាត មិនគួរឱ្យជឿ នៅលើផ្ទៃដីទំហំ ៦,៤៥៨,៤០០ការ៉េ បង្កើតបាន ជារូបភាពដល់ភ្ញាក់ផ្អើលមួយ ដែលបាននាំភ្ញៀវទេសចរអន្តរជាតិ ១លាននាក់ ចូលមកទស្សនា នៅតំបន់នេះ។

ដុំទឹកកក ដ៏ច្រើនមហិមានេះ គឺមិនអាចរលាយបាននោះទេ ដោយសារសីតុណ្ហភាព  ដែលរក្សាទុកនូវដុំទឹកកកទាំងនោះ គឺមានកម្រិតសីតុណ្ហភាពដល់ទៅ ដក ៤០អង្សារសេ (-40’)។ ជាពិសេស ដុំទឹកកកទាំងនោះ ត្រូវបានក្រុមអ្នកសិល្បៈទាំងអស់ រៀបចំ និង ផ្គុំឡើងធ្វើជារូបភាពអគារធំៗ ដ៏ល្បីមួយចំនួននៅលើពិភពលោក ដូចជា៖ អគារ Empire State Building នៅទីក្រុងញ៉ូយ៉ក អគារ Colosseum នៅក្នុងទីក្រុងរូម អគារ Hallgrimskirkja Church នៅទីក្រុង Reykjavik និង សំណង់អគារមហាកំពែងយក្សចិន(Great Wall of China )។ អ្វីដែលកាន់តែអស្ចារ្យ នៅខាងក្នុងរន្ធទឹកកក  ត្រូវបានគេបំពាក់ ដោយដែកដើម្បីភ្ជាប់ដុំទឹកកក ឱ្យជាប់គ្នាបង្កើតចេញជារូបរាងផ្សេងៗ និងមានបំពាក់ដោយភ្លើងពណ៌ និងកាំរស្មីឡេសឺ ចម្រុះពណ៌ ធ្វើឱ្យសំណង់អគារធ្វើពីទឹកកកទាំងមូល មើលទៅផុសឡើងដូចជារូបភាពពិតៗ៕

សូមទស្សនា រូបភាព ខាងក្រោម

Harbin
Harbin
Harbin
Harbin
Harbin
Harbin
Harbin
Ice
Harbin
Harbin
Harbin
Harbin
ice

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ ibtimes