ប្លែកៗ ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីពេល កន្លងទៅបានបញ្ជាក់អោយដឹងថា មានរឿងដ៏ហួសចិត្តមួយបានកើតឡើង ខណៈពេលដែលមានស្រ្តី មិនដឹងសាវតារច្រឡំរៀបការជាមួយនឹងឪពុកបង្កើត រងវិប្បដិសារីយ៉ាងធ្ងន់ធ្ងរ ។

គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនោះក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ ពោលគឺ មានឈ្មោះថា Valerie Spruill វ័យ ៦០ ឆ្នាំ គឺជាពលរដ្ឋរស់នៅទីក្រុង Doylestown រដ្ឋ Ohio សហរដ្ឋអាមេរិក ទើបតែបានដឹងថា ស្វាមីរបស់ខ្លួន គឺលោក Percy ដែលបានចែកឋានជាង ១០ ឆ្នាំមកហើយនេះ គឺជាឪពុកបង្កើតរបស់ខ្លួន។
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា អាថ៌កំបាំងគ្រួសារដែលនាំឲ្យ អ្នកស្រីភ្ជាប់ចំណងស្នេហាជាមួយឪពុកបង្កើតឯងនោះគឺព្រោះតែអ្នកស្រី Valerie ត្រូវបានម្ដាយបោះបង់តាំងពីវ័យ ៣ ខែអោយទៅរស់នៅជាមួយជីដូន ជីតា ស្របពេលម្ដាយ របស់នាងឈ្មោះ Christian គឺជាស្រីមេអំបៅរាត្រី ដែលបានបង្កើតកូនចៅជាមួយលោក Percy តាំងពីពួកគេនៅជាយុវវ័យឈាមរាវអាយុ ១៥ ឆ្នាំមកម្ល៉េះ។ គ្មានអ្នកណាដឹងថាគូស្នេហ៍យុវវ័យនេះបានបង្កើតកូនចោលប៉ុន្មាន នាក់ទេ ប៉ុន្តែអ្នកស្រី វ៉ាឡឺរី ជាកូន សង្ស័យថាគាត់អាចមានបងប្អូនបង្កើត៦នាក់ផ្សេងទៀត។
អ្នកស្រី Valerie មិនស្គាល់មុខម្ដាយរបស់ខ្លួនរ ហូតទាល់តែថ្ងៃគាត់ចែកឋាននៅ ឆ្នាំ ១៩៨៤ ។ក្រោយមក Valerie ក៏បានជួបលោក Percy មានមុខរបរជាអ្នកបើកឡានធំ និង អ្នកស៊ីញ៉ូឡាន ដោយមិនដឹងថាបុរសរូបនោះជាឪពុករបស់ខ្លួនទេ មិនបានប៉ុន្មាន អំឡុងខែកុម្ភៈ នៅឆ្នាំ១៩៩៨ លោក Percy ក៏បានស្លាប់ដោយជំងឺក្នុងវ័យ ៦០ ឆ្នាំ។ អ្នកជិតខាងរបស់អ្នកស្រី ក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាពីទំនាក់ទំនងមិនប្រក្រតីនេះ ដែលបានបញ្ជាក់ថា ពួកគេគឺជាឪពុកកូននឹងគ្នា ។ ទីបំផុតការពិនិត្យ DNA ក៏បានបញ្ជាក់ថា អ្នកស្រី Valerie និងស្វាមី Percy ពិតជាឪពុកនឹងកូននឹងគ្នាមែន។ បច្ចុប្បន្នស្ត្រីកម្សត់នេះកំពុងធ្វើការព្យាបាលផ្នែកសតិ អារម្មណ៍ផងដែរ៕
ដោយ ៖ ពិសី ប្រភព ៖ huffingtonpost