សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា បណ្តា​អគារ​សាធារណៈ និង​រថ​យន្ត​របស់​ប៉ូលិស​ត្រូវ​រង​ការ​ដុត​បំផ្លាញ​ក្នុង​ឱកាស​នៃ​ការ​បះ​បោរ​ប្រឆាំង​រដ្ឋា​ភិ​បាល​កាល​ព ី​ថ្ងៃ​ទី​៤​ មករា ក្នុង​ទី​ក្រុង​ម៉ា​អាន​ ភាគ​ខាង​ត្បូង​ហ្ស៊ក​ដានី​។#អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​ពិធី​បុណ្យ​សព​មនុស្ស​២​នាក់​ដែល​ត្រូវ​សំលាប់​កាល​ពី​ថ្ងៃ​ទី​៣ មករា ប្រហែល​ជា​ដោយ​បណ្តា​សមា​ជិក​នៃ​កុល​សម្ព័ន្ធ​ BEDQUINE HOUAITAT ដ៏​ខ្លាំង។ ពួក​កុល​សម្ព័ន្ធ​នេះ​​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជួល​ដោយ​សមា​ជិក​នៃ​កុល​សម្ព័ន្ធ​ដទៃ​ទៀ ត​នូវ​ការ​ដ្ឋាន​សា​ធារណ​ការ​ដ៏​ធំ​មួយ​​ក្នុង​ទី​ក្រុង​ CHIDIA របស់​ពួក​គេ​ស្ថិត​នៅ​ចំងាយ​៧០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ទី​ក្រុង​ម៉ា​អាន​។ យោង​តាម​សាក្សី​ទាំង​ឡាយ​ថា ពួក​អ្នក​បះ​បោរ​ដែល​បរិ​ហារ​ចំពោះ​ភាព​ស្ពឹក​ស្រពន់​របស់​អាជ្ញា​ធរ​ដែល​ពុំ​អាច​ចាប់​ខ្លួន​ពួក​ឃាតក​សំ លាប់​មនុស្ស​ទាំង​២​​នាក់​នោះ​បាន​ដុត​ទី​តាំង​តុលា​ការ​ និង​អគារ​ពាណិជ្ជ​កម្ម​ជា​ច្រើន​។ ពួក​គេ​បាន​គប់​ដុំ​ថ្ម​ និង​ដុត​​សំបក​កង់​រថ​យន្ត​នៅ​តាម​វិថី​សំខាន់ៗ​។ ពួក​ក្រុម​យុវ​ជន​ដែល​បិទ​មុខ​បាន​ដុត​តុលាការ​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ពួក​បាតុករ​ជា​ច្រើន​រយ​នាក់​ដែល​​វាយ​ប្រហារ​លើ​ បណ្តា​អគារ​សាធារណៈ និង​ហាង​ទាំង​ឡាយ​ដែល​ភាគ​ច្រើន​ជា​របស់​បណ្តា​សមា​ជិក​កុល​សម្ព័ន្ធ​ HOUAITAT ៕