លោក Plamen Ignatov ជាស្ថាបត្យករ​ ជនជាតិបារាំង​ដ៏ល្បីម្នាក់ ដែលបានចំនាយពេល ១៦ឆ្នាំក្នុងការសាងសង់ Rila Monastery សប្បនិម្មិតមួយនៅ ឯសារមន្ទីរបុរាណវិទ្យាក្រុង Sofia ប្រទេសប៊ុលការី (Bulgaria)។ គាត់បាននិយាយបា គាត់បានធ្វើកិច្ចការដ៏អស្ចារ្យមួយក្នុងរយះពេល ១៦ឆ្នាំក្នុងឆាកជីវិតរបស់គាត់ ដែលគាត់បានយកកម្ទេសឈឺតូចៗចំនួន ៦,០០០,០០០ មកស្ថាបនា​ Rila Monastery បានជោគជ័យ។

width=494

width=496

លោក Plamen Ignatov បានបន្តថា គាត់បានទទួលជោគជ័យកិច្ចនេះតាំងពីខែ មករា ឆ្នាំ​២០១២មកម្លេះ ដែលនេះដោយសារតែមានការជួយជ្រោមជ្រែងពីមិត្តភ័ក្រ​ និងជំនួយការរបស់ខ្ញុំផងដែរ។ តាមពិតទៅរូបភាពពិតនៃ Rila Monastery គឺមានភាពស្មុគស្មាញណាស់ ក្នុងការរចនាវា តែខ្ញុំបានទៅសិក្សាជាច្រើនឆ្នាំនៅកន្លែងនោះ ទើបខ្ញុំអាចមកអង្គុយធ្វើវាបាន។

width=499

width=499

លោក Plamen Ignatov បាននិយាយយ៉ាងក្បោះក្បាយ នៅឯសកលវិទ្យាល័យមួយ ក្នុងប្រទេសបារាំងដែលជា សកលវិទ្យាល័យគាត់ធ្លាប់បានរៀនថា៖​​ Rila Monastery ពិតជាអស្ចារ្យខ្លាំងណាស់ព្រោះវាជា វិហ៊ារសាសនាមួយដ៏ធំ​ហើយល្បី នៅក្នុងប្រទេសអឺរ៉ុបប៉ែកខាងកើត គឺក្នុងប្រទេសប៊ុលការីនេះឯង។ Rila Monastery ជាកន្លែងដ័ចំនាស់មួយ ដែលកប់នៅ​​ ឯកសារជាច្រើនដូចជាវប្បធម៌ នំនៀមទំលាប់ ប្រវតិសាស្រ្ត និងស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់អឺរ៉ុបនាពេលអតីតកាល និងពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះវាក៏ជាកន្លែង ដែលអាចទាក់ទាញភ្ងៀវទេសចរណ៍ ដ៏សម្បើមផងដែរ។ Rila Monastery ត្រូវបានចោលជាបិតិភ័ណ្ឌជាតិពិភពលោក​​ ដែលទទួលស្គាល់ដោយអង្គការ​ UNESCOផងដែរ៕

width=503

width=507

 

ដោយ៖​ សារិនប្រភព៖ mymodernmet