នេះមិនមែនជាការរចនារូបភាពនៅក្នុង Photoshop នោះទេ។ អ្នកសិល្បៈហូឡង់ម្នាក់ឈ្មោះ Berndnaut Smilde បានបង្កើតនូវដុំពពកតូចមួយដ៏អស្ចារ្យនៅក្នុងបន្ទប់មួយ។
ការបង្កើតនេះ តម្រូវឲ្យមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងក្នុងការធ្វើគំរោងដូចជាលក្ខខណ្ឌអាកាសធាតុ សំនើម និងពន្លឺ។ នៅពេលដែលអ្វីៗរួចរាល់ហើយ លោក Smilde បានផ្តុំជាពពកដោយប្រើប្រាស់ម៉ាស៊ីនអ័ព្ទជាជំនួយ។
ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ លោក Smilde ក៏បង្កើតបានដុំពពកដ៏អស្ចារ្យបែបនេះ៕
ដោយ៖ មិនា
ប្រភព៖ techland