ចំពោះភ្ញៀវទេសចរដែលចូលចិត្តទស្សនានូវសិល្បៈទាំងឡាយ   ថ្ងៃនេះគេហទំព័រយើងខ្ញុំ សូមណែនាំលោកអ្នកឲ្យមកលេងនៅឯសារៈមន្ទីរសិល្បៈក្រុងសៀងហៃ។

សារៈមន្ទីរសិល្បៈក្រុងសៀងហៃ  មានទីតាំងនៅបណ្តាយផ្លូវ  Nanjing  ទីក្រុងសៀងហៃ។ សារៈមន្ទីរនេះមានបន្ទប់តាំងពិពណ៌ធំចំនួន ១២ ដែលប្រមូលផ្តុំទៅដោយវត្ថុ និងគំនូរសិល្បៈ ជាច្រើន។ វាត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៣០ មកម្លេះ។

នៅពេលចូលទស្សនា ភ្ញៀវទេសចរនឹងមានអារម្មណ៍រំភើបជាមួយនឹងការតាំងបង្ហាញសិល្បៈ ដ៏ស្រស់ស្អាតជាច្រើន។ លោកអ្នកក៏អាចថតរូបកំសាន្តនៅទីនេះផងដែរ៕

width=458

width=455

width=460

ដោយ៖ មិនាប្រភព៖ chinadaily