គណៈកម្មការស្តីពី គ្រោះថា្នក់រថយន្តនៃប្រទេសអូស្ត្រាលី បានមានការព្រួយបារម្ភយ៉ាងក្លាំងពីផលប៉ះពាល់អវិជ្ជមាននៃគ្រោះថ្នាក់ចរាចរណ៍របស់រថយន្តមកលើអ្នកដំណើរតាមផ្លូវ។
ដើម្បីជំរុញចិត្តអ្នកបើកបរឲ្យចរដោយល្បឿនយឺតវិញនោះ ក្រុមការងាររបស់ពួកគេ រួមជាមួយនឹងជាងគំនូរម្នាក់ឈ្មោះ Emma Hack បានបង្កើតរូបសំណាក់គ្រោះថ្នាក់រថយន្តមួយ ដែលមានអត្ថន័យថា “យើងទាំងអស់គ្នាជាប្រភពបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍”។
រូបសំណាកគ្រោះថ្នាក់រថយន្តនេះ គឺធ្វើឡើងជារាងរថយន្តម៉ាក Volkswagen ដែលផ្គុំទៅដោយមនុស្សអាក្រាតចំនួន ១៧នាក់ ប៉ុន្តែមនុស្សទាំងនោះត្រូវបានគេលាបពណ៌លើដងខ្លួនបិទបាំងទៅហើយ។ សូមទស្សនិកជនទស្សនាវីដេអូខាងក្រោមនេះ ៖
ដោយ៖ មិនា
ប្រភព៖ autoweek