ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលរួមមានមន្ត្រីនគរបាល ក្រសួង នគរបាលចរាចរជើងគោក រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌចំការមន រួមនឹងការចូលរួមពិនិត្យមើល ពីអង្គការមួយចំនួន នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ នេះបានដាក់កម្លាំង ធ្វើការត្រួតពិនិត្យបច្ចេកទេស បើកបរ    នៅមុខវិទ្យាល័យបឹងត្របែក   តាមបណ្តោយផ្លូវមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

អភិបាលរងខណ្ឌចំការមន លោក ជរ គឹមសូ បានអោយដឹងថាការត្រួតពិនិត្យរបស់   កម្លាំងសមត្ថកិច្ចចម្រុះ គឺដើម្បី ត្រួតពិនិត្យបច្ចេកទេសបើកបរ ទាំងអ្នកបើកបររថយន្ត និងអ្នកបើកបរ់ម៉ូតូហើយជាពិសេស គឺត្រួតពិនិត្យជាតិអាកុល។

ជាមួយនឹងការចុះត្រួត ពិនិត្យនេះក៏មានការ ចូលរួមពីអង្កការពាក់ព័ន្ធ នឹងផ្នែកចរាចរនេះផងដែរ ដោយអង្កការទាំងនោះចុះបង្ហាត់បង្រៀនដល់កម្លាំង សមត្ថកិច្ចអំពីការប្រើឧបករណ៍វាស់ជាតិអាកុលផងដែរ ។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ប្រភព ៖ DAP