មុននេះប៉ុន្មានថ្ងៃ ក្រុមស្រីស្អាតដែលកំពុងចូលរួមក្នុងការប្រកួតដណ្ដើមតំណែងជាបវរកញ្ញាអាស៊ីឆ្នាំនេះ កំពុងហាតសម ត្រៀមខ្លួនដើម្បីចូលរួមរាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួត នៅថ្ងៃទី ២១មករានេះ។ទំព័រ Ifeng ​បានចុះផ្សាយថា កាលពីថ្ងៃទី  ១៩កន្លងទៅ ស្រីស្អាតចំនួន  ១៨នាក់   ដែលបានជាប់ក្នុងវគ្គមុនៗ បានធ្វើការហាត់សម ដោយសារស្លៀកពាក់ឈុតហែលទឹក ឈុតដើរកំសាន្ដ និងការដើរម៉ូដ។ល។ ដើម្បីត្រៀមខ្លួនចូលរួមជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាអាស៊ី ឆ្នាំ ២០១២។ប៉ុន្ដែ អ្នកដែលបាន និងកំពុងតាមដាន  កាន់តែមានការមិនពេញចិត្ត   ចំពោះការប្រកួតនេះ ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កើតមានរឿងអាស្រូវជាច្រើន ទាក់ទឹននឹងការប្រកួត។កាលពីពេលថ្មីៗនេះ Feng Xuebing ដែលជាបវរកញ្ញាឯកអាស៊ី ឆ្នាំ ២០១១ ក៏បានទាមទារផ្ដាច់កិច្ចសន្យារបស់ខ្លួនជាមួយនិង ទូរទស្សន៍ ATV ដោយសារតែក្រុមហ៊ុននេះបានបង្ខំឱ្យនាងធ្វើកិច្ចការងារដែលមិនមែនសម្រាប់បវរកញ្ញា ជាងនេះ នាងក៏មិនទទួលបានមកុដរបស់ខ្លួននោះដែរ។
width=385width=389width=388width=394/
ដោយ ៖ សីហាប្រភព ៖ VE