ចូលមកដល់ពាក់កណ្តាលឆ្នាំ ២០១៣ នេះ UEFA បានប្រកាសពីកម្មវិធីពានរង្វាន់កីឡាករល្អនៅអឺរ៉ុប ដែលលេងបានល្អជាងគេ ប្រចាំរដូវកាល ២០១២-២០១៣ ម្តងទៀតហើយ ។ ឆ្នាំនេះUEFA បានបញ្ចេញបញ្ជីរាយនាមឈ្មោះកីឡាករទាំង ១០ ដែលត្រូវបានជ្រើសរើស យកមកដាក់ក្នុងបញ្ជីនេះ ។

/កីឡាករទាំង ១០ រូបស៊ុទ្ធតែជាកីឡាករល្បីៗ ហើយមានឈ្មោះបោះសំលេង ជាខ្លាំងក្នុងរដូវកាល ២០១២-២០១៣ កន្លងទៅនេះ ។ ក្នុង ១០ នាក់នេះមានដូចជា ៖

Gareth Bale (Wales) - Tottenham

Zlatan Ibrahimovic (Sweden) - Paris St-Germain

Robert Lewandowski (Poland) - Borussia Dortmund

Lionel Messi (Argentina) - Barcelona

Thomas Mueller (Germany) - Bayern Munich

Franck Ribery (France) - Bayern Munich

Arjen Robben (Netherlands) - Bayern Munich

Cristiano Ronaldo (Portugal) - Real Madrid

Bastian Schweinsteiger (Germany) - Bayern Munich

Robin van Persie (Netherlands) - Manchester United ទស្សនិកជនបានពិភាក្សា និងនិយាយថា កីឡាករដែលអាច មានសង្ឃឹមអាចឈ្នះពានរង្វាន់មួយនេះ មានតែ ៣ ទៅ ៤ រូបប៉ុណ្ណោះដែលមានដូចជា Ronaldo របស់ Real Madrid, Messiរបស់ Barcelona, Robin Van Persie របស់ Manchester United និង Gareth Bale របស់ក្រុមTottenham Hotspurs ។ ទស្សនិកជនទស្សទាយឡើង តាមរយៈទំរង់លេង និង គ្រាប់បាល់ដែលកីឡាករនីមួយ ធ្វើបានក្នុងកំឡុងពេលរដូវកាល ២០១២-២០១៣ ។ យើងនៅមិនទាន់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណានៅឡើយទេ តែយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើកីឡាករមួយណាដែលឈ្នះពានរង្វាន់មួយនេះ ៕