កាលពីម្សិលមិញនេះ នៅស្ថានីយទូរទស្សន៍ ATV របស់ហុងកុង បានរៀបចំកម្មវិធីប្រកួតជម្រុះជ្រើសរើសយក បេក្ខនារីដែលមានសម្រស់ស្រស់ស្អាត ជាបេក្ខនារីដែលនឹងត្រូវ តំណាងអោយហុងកុងទៅប្រកួត បវរកញ្ញាអាស៊ី ។ក្នុងវគ្គជំរុះនេះ បើទោះបីជាបេក្ខនារីដែលបានមកចូលរួម បង្ហាញខ្លួនក្នុងឈុតប៊ីគិនី មានអាយុនិងជំនាញសមរម្យមែន តែសម្រស់របស់នាងៗ ពិតជាធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងស្រឡាំងកាំងយ៉ាងខ្លាំង ។ អ្នកសារព័ត៍មានជាច្រើន បានចោទជាសំណួរថា តើហេតុអ្វីពួកនាង អាចឡើងមកដល់វគ្គបង្ហាញខ្លួននេះបាន? ហើយវាក៏ជាសំណួររបស់ទស្សនិកជនផងដែរ ។ខាងគេហទំព័រ QQ បាននិយាយថា ប្រហែលជានេះគ្រាន់តែជាការបង្ហាញខ្លួន ដំណាក់កាលទី ១ប៉ុណ្ណោះ ដូចនេះហើយគេនឹងរង់ចាំមើល ក្រែងលោមានដំណាក់កាល ជាបន្តបន្ទាប់ ដែលមានអ្នកចូលរួមជាបេក្ខនារី គ្រាន់បើជាងពេលនេះ ៕
ដោយ ៖ លីលីប្រភព ៖ k14