ទន្ទឹមនឹងព័ត៌មាននៃការជិតបង្ហាញខ្លួន iPhone 5S មានគេហទំព័របច្ចេកវិទ្យាជាច្រើនបានឲ្យដឹងថាApple នឹងធ្វើការបង្ហាញបន្ថែមនូវស៊េរី iPhone តំលៃថោក ដែលមិនមានបំពាក់នូវអេក្រង់ប្រភេទRetina។
ថ្មីៗនេះ អ្នកជំនាញ Amit Daryanani នៅក្រុមហ៊ុនហិរញ្ញវត្ថុ RBC Capital Markets បានឲ្យដឹងថាApple បានចេញផែនការក្នុងការបង្ហាញខ្លួនស៊េរីទូរស័ព្ទថ្មីៗជាច្រើន ក្នុងចន្លោះខែ មិថុនា រឺកក្កដាឆ្នាំនេះ ក្នុងនោះមានឧបករណ៍មួយដែលមាឈ្មោះថា iPhone 5S និងផលិតផលទូរស័ព្ទតំលៃថោកសំបកធ្វើពីជ័រ មិនមានអេក្រង់ Retina ផងដែរ។
“ជាមួយកំរិតតំលៃទាប Apple នឹងមានឱកាសវាយលុកទីផ្សារដែលកំពុងតែមានការអភិវឌ្ឍន៍ ច្រើនជាងមុនថែមទៀត។ ដូច្នេះអ្នកគាំទ្រផលិតផល Apple នឹងមានជម្រើសច្រើនជាងមុន ហើយបរិមាណលក់ចេញរបស់ Apple ក៏នឹងកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ផងដែរ”, លោក Amit Daryanani ធ្វើការបញ្ជាក់បន្ថែម។

នេះមិនមែនជាលើកទីមួយទេ ដែលពួកយើងបានឃើញព័ត៌មានស្តីពី iPhone តំលៃថោក ជិបង្ហាញខ្លួននៅលើទីផ្សារ។ មុននេះ អ្នកជំនាញវិភាគនៅក្រុមហ៊ុន KGI Securities បានធ្វើការប៉ាន់ស្មានថា iPhone តំលៃថោក នឹងមានសំបកធ្វើអំពីសារធាតុកែវលាយជ័រ ដែលធ្វើឲ្យស្មាតហ្វូនមានទម្ងន់ស្រាល និងស្តើងជាងមុន។ ស្មាតហ្វូននេះ ក៏មានច្រើនពណ៌ សំរាប់ឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើសតាមតម្រូវការផងដែរ៕
ដោយ៖ សិលាប្រភព៖ Zng