ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការវាយប្រហារបាញ់គ្រាប់ពិត ទៅលើកិច្ចប្រជុំមួយនៅក្នុងសាលាក្រុង នារដ្ឋ Pennsylvaniaសហរដ្ឋអាមេរិក។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងកាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញនេះ។ យ៉ាងណាមិញ បើយោងតាមសម្តីលោក Guy Miller មន្រ្តីចាត់ការទូទៅមកពីអង្គភាពសង្គ្រោះបន្ទាន់អោយដឹងថា ករណីខ្មាន់កាំភ្លើងបើកការវាយប្រហារនេះ បានកើតឡើងកាលពីរាត្រីថ្ងៃច័ន្ទ វេលាម៉ោង ៧ និង ៣០ នាទី (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) ។

ដោយឡែក ក្រុមមន្រ្តីប៉ូលីស ក៏បានកំណត់អត្តសញ្ញាណ ជនសង្ស័យ ផងដែរ គឺលោកRockne Newell ជាពលរដ្ឋប្រចាំរដ្ឋមួយនេះ ។ លោក Newell ក៏ជាបុគ្គលមួយរូបដែលត្រូវបានគេបាញ់អោយរងរបួសផងដែរ ខណៈមកទល់នឹងពេលនេះ គាត់ក៏កំពុងសម្រាកព្យាបាលនៅឯ Pocono Medical Center ។ ក្រុមមន្រ្តីប៉ូលីស បានអះអាងយ៉ាងច្បាស់ថា មូលហេតុដែលនាំអោយមានការបាញ់ជនសង្ស័យរូបនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំរដ្ឋមួយនេះ លោក Lt. Robert Bartel អះអាងបន្ថែមថា Newell បានមានជម្លោះជាមួយនឹងមន្រ្តីម្នាក់ ដែលពាក់ព័ន្ធទៅនឹងការថ្កោលទោស ក៏ដូចជា ការដាក់សម្ពាធ និងបញ្ហាទៅលើប្រព័ន្ធលូទឹកស្អុយរបស់គាត់។ លោក Ro-bert បន្ថែមថា មិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថាតើ Newell ដឹងថា ជនរងគ្រោះត្រូវបានបាញ់សម្លាប់ ។ តែទោះជាយ៉ាងណាក៏ដោយ ករណីបើកការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើងរូបនេះគឺកំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN