អនុប្រធានាធិបតីអាមេរិក លោក JOE BIDEN បានអំពាវនាវកាលពីថ្ងៃទី១២ មករា ដល់រដ្ឋាភិបាលប៉ាគីស្ថានឱ្យតស៊ូប្រឆាំងនឹងការកើនឡើងនៃលទ្ធិប្រជាធិបតេយ្យជ្រុលនិយមខាង សាសនានៅប្រទេសនេះ។#ប៉ុន្មានម៉ោងក្រោយសន្និសីទសារព័ត៌មានរបស់លោកនៅក្រុងអ៊ីស្លាម៉ា បាដ ជនអត្តឃាតម្នាក់បានវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះមួយប្រឆាំងនឹងព្រះវិហារមួយនៅជ ិតទីក្រុង BANNU ភាគពាយ័ព្យប្រទេសបណ្តាលឱ្យស្លាប់ប៉ូលិស និងតម្រួត១៧នាក់ ។#ក្នុងសន្និសីទសារព័ត៌មាននេះ លោក JOE BIDEN ថ្លែងថា សហរដ្ឋអាមេរិកសំដែងទុក្ខព្រួយកាលពីសប្តាហ៍មុនចំពោះការបាញ់សម្លាប់អភិបាលខេត្តបញ្ជាប លោក SALMAN TASEER ដោយអង្គរក្សម្នាក់របស់លោក ព្រោះតែលោកជាអ្នកប្រឆាំងចំពោះច្បាប់ប្រមាថអ៊ិស្លាម ។ លោក BIDEN ក៏លើកឡើងផងដែរពីមនោសញ្ចេតនាប្រឆាំងអាមេរិកក្នុងចំណោមប្រជាជនប៉ាគីស្ថានមួយផ្នែកដោយសារ ជាពិសេសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងតំបន់កុលសម្ព័ន្ធទាំងឡាយនាភាគខាង លិចប្រទេស ។ យើងដឹងថា មានមនុស្សមួយចំនួនចោទថា ក្នុងការប្រយុទ្ធដឹកនាំ ដោយអាមេរិក ប្រឆាំងអាល់កៃដា យើងបានធ្វើសង្គ្រាមនៅប៉ាគីស្ថាន ។ ក៏ប៉ុន្តែបណ្តាសមាជិកអាល់កៃដាបន្តគំរាមកំហែងវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងផលប្រយោជន៍របស់អាមេរិក ។ ប្រសិនបើលោកអ្នកពុំជួយវាយកំទេចពួកនេះទេ នោះពួកគេរត់គេចខ្លួនចូលកាន់តែជ្រៅក្នុងបណ្តាតំបន់ដាច់ស្រយាលរបស់ប្រទេសលោកអ្នក ៕