ថ្មីៗនេះ គេហទំព័រ Wall Street Journal (WSJ) បាននាំសំដីនាយក (លាក់ឈ្មោះ) ម្នាក់របស់ HTC បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ បានលក់ស្មាតហ្វូន One សរុបទាំងអស់ប្រហែលបាន ៥លានគ្រឿងហើយ គិតចាប់ពីពេលវាបង្ហាញខ្លួននៅលើទីផ្សារ កាលពីចុងខែមេសា និងដើមខែឧសភា កន្លងទៅនេះ។

ដូច្នេះ មិនទាន់ទាំងបានពេញមួយខែផង បរិមាណ HTC One លក់ចេញបានរង្វង់ ៥លានគ្រឿង ដែលនេះជាលទ្ធផលមិនអន់ឡើយ សំរាប់ HTC ។

/

យើងបានធ្លាប់ដឹងហើយថា HTC បានជួបបញ្ហាលំបាកជាច្រើន ស្តីពីឧបករណ៍គ្រឿងផ្សំរបស់One ដែលធ្វើឲ្យ One ត្រូវបានពន្យារពេលក្នុងការបង្ហាញខ្លួន។ ប៉ុន្តែពេលដែលបានបញ្ចប់រួចរាល់ ហើយដាក់លក់នៅលើទីផ្សារ HTC One នៅតែលក់ដាច់បានល្អ នៅលើទីផ្សារ បើទោះជា ត្រូវបានចេញយឺតជាង គូប្រជែងគីឡូធ្ងន់ៗ ដូចជា Galazy S4 និង Xperia Z ក៏ដោយ៕

ដោយ៖ សិលាប្រភព៖ TTE