អតិថិជនដែលបានទិញ iPhone 5 មកប្រើប្រាស់បានសង្កេតឃើញថា សំបករបស់ iPhone 5 ទាំងពណ៌.ស និងខ្មៅសុទ្ធតែរបកទឹកថ្នាំតាំងពីពេលបើកប្រអប់ដំបូង។

តាម GSM Arena, ទឹកថ្នាំនៅត្រង់ជ្រុងគែមៗរបស់ iPhone 5 ស្តើងណាស់ ហើយធ្វើអំពីអាលុយមីញ៉ូម Anodize ជាវត្ថុទន់ងាយនឹងបង្កឲ្យមានស្នាមណាស់។ មុននេះ គេហទំព័របច្ចេកវិទ្យាមួយចំនួនបានធ្វើការសាកល្បង ការពិសោធន៍កំរិតភាពរឹងមាំនៃសំបករបស់ iPhone 5 ហើយជាលទ្ធ-ផលវាលេចចេញនូវស្នាមរបកដូច្នេះឯង។ គេហទំព័រ iFixit បានប្រើប្រាស់លោហធាតុមួយចំនួនដូចជាកូនសោ យកទៅកូតលើសំបករបស់ iPhone 5 និង iPhone 4S។ ជាលទ្ធផលស្មាតហ្វូនថ្មីរបស់ Apple ផុយស្រួយច្រើនជាង បើប្រៀបធៀបនឹងស្មាតហ្វូនជំនាន់មុន។  កត្តានេះបានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននាក់ សម្តែងនូវភាពអស់សង្ឃឹមទៅលើគុណភាពនៃលផលិតផលនេះ។

/

iPhone 5 របកទឹកថ្នាំដូច្នេះ តាំងពីពេលបើកប្រអប់ដំបូង

កាលពីពេលមុនៗ Apple ក៏ធ្លាប់បានប្រឈមមុខនឹងការស្តីបន្ទោសច្រើនដែរ នៅពេលដែលក្រុមហ៊ុនទើបដាក់លក់ iPhone 4។ បញ្ហាដែលបានជួបពេលនោះគឺ iPhone 4 ពិបាកក្នុងការចាប់សេវា៕

ដោយ៖ សិលាប្រភព៖ VE