អាហ្គានីស្ថាន៖ តាលីបង់ បានបំផ្ទុះគ្រាប់បែកនៅភាគខាងជើង ប្រទេសអាហ្គានីស្ថានកំទេចរថយន្តដឹកប្រេង ២២គ្រឿងរបស់អង្គការណាតូ សំរាប់ផ្គត់ផ្គង់ទៅឱ្យមូលដ្ឋានទ័ពរបស់ខ្លួន។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទូរទស្សន៍ BBC ថា រថយន្តដឹកប្រេងរបស់អង្គការណាតូ បានចត នៅពាក់កណ្តាលយប់ នៅក្នុងខេត្ត Samangan ដែលធ្វើដំណើរពីតំបន់ Uzbekistanឆ្ពោះទៅមូលដា្ឋនទ័ពណាតូ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសអាហ្គានីស្ថាន។
មន្ត្រីរូបនោះ បានបន្តទៀតថា នៅពេលទាបភ្លឺស្រាប់តែមានរថយន្តមួយគ្រឿងបានបើកសំដៅមកបុក រថយន្តដឹកប្រេងរបស់អង្គការណាតូ ដែលចតនៅជិតៗ គ្នានោះផ្ទុះឡើងយ៉ាងខ្លាំង និងឆាបឆេះរថយន្តទំាងនោះគ្មានសល់។ ពិសេស ក្នុងខាងហេតុការណ៍បំផ្ទុះគ្រាប់នេះ បានបណ្តាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើន៕
សូមទស្សនា វីដេអូ ខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ BBC