ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន ស៊ិនហួរ ក៏ដូចជា យោងតាម សេចក្តីថ្លែងការណ៍ របស់កងកម្លាំង ចម្រុះ អោយដឹងថា យ៉ាងហោចណាស់​ ទាហានដឹកនាំ ចម្រុះ របស់អង្គការ ណាតូ ៦ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី ធ្លាក់យន្តហោះ កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ នៅឯភាគ ខាងជើង ប្រទេស អាហ្វហ្គានីស្ថាន។

/

ដោយនៅក្នុងនោះ របាយការណ៍ ចេញផ្សាយ ដោយ ISAF គូសបញ្ជាក់អោយដឹងថា សមាជិកសេវាកម្ម ៦ នាក់ បម្រើការ ក្នុងមុខងារ ជាកងទ័ព ជំនួយសន្តិសុខ អន្តរជាតិ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្រោយពីមាន ករណីធ្លាក់យន្តហោះ នៅភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃនេះ។

width=496

យ៉ាងណាមិញ បើនិយាយពីមូលហេតុ ដែលនាំអោយមានការ ធ្លាក់យន្តហោះ លើកនេះ ពុំទាន់បានដឹង ច្បាស់នៅ ឡើយនោះទេ ពោលគឺ ស្ថិតនៅ ក្រោមការ តាមដាន ស៊ើបអង្កេត នៅឡើយ។ របាយការណ៍ រាយការណ៍ បន្ថែមអោយដឹងថា ពុំមានសញ្ញាណ បង្ហាញថា មានសកម្មភាព វាយប្រហារ ពីសត្រូវ អំឡុង ពេល ជួបគ្រោះថ្នាក់ ធ្លាក់ នោះទេ ។

width=494

ទន្ទឹមនឹងនេះ ក្រុមបះបោរ តាលីបង់ ប្រយុទ្ធប្រឆាំង និងកងកម្លាំង ប្រទេស អាហ្វហ្គានីស្ថាន ក៏ដូចជា ISAF បានអះអាងអោយដឹងថា ខ្លួនគឺនៅពីក្រោយ ការធ្លាក់យន្តហោះ លើកនេះ។ ដោយនៅក្នុងនោះ លោក Qari Yousuf Ahmdi ជាអ្នកនាំ ពាក្យតំណាង អោយក្រុមឧទ្ទាម បះបោរ តាលីបង់ និយាយបន្ត អោយដឹងថា ក្រុម ឧទ្ទាម របស់ខ្លូន ពិតជាបាញ់ទម្លាក់ យន្តហោះ យោធា អាមេរិក នៅក្នុងខេត្ត Zabul ដោយនៅក្នុងនោះ បាន សម្លាប់ យោធា ជនជាតិ អាមេរិក ទាំងអស់ ។

យ៉ាងណាមិញ បើយោងតាម គោលការណ៍ ISAF អត្តសញ្ញាណជងរងគ្រោះ ដែលបានស្លាប់ បាត់បង់ជីវិត ទាំងអស់នោះ នឹងមិនត្រូវ បញ្ជាក់អោយដឹងនោះទេ។ គួររំឭកផងដែរថា ខេត្ត Zabul ក៏ដូចជា បណ្តាខេត្ត ក្បែរនោះ គឺជា តំបន់វាយប្រហារ ចម្បង របស់ក្រុមឧទ្ទាម បះបោរ តាលីបង់៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ