រដ្ឋមន្ត្រី៣រូបមកពីពួកប្រឆាំងក្នុងផ្ទៃរដ្ឋាភិបាលថ្មីទុយនីសីុដែលទើបបង្កើតឡើងបាន ដកខ្លួនថយតាមសំណើរបស់សហជីព UGTT ដែលបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ននោះដែលបង្កើតឡើងកាលពីថ្ងៃទី១៧ មករា។ ការតវ៉ាក្នុងប្រទេសនៅតែខ្លាំងក្លា។ នាព្រឹកថ្ងៃទី១៨ មករា រដ្ឋមន្ត្រី៣រូបមកពីសហជីព UGTT បានដកថយចេញពីរដ្ឋាភិបាលតាមសំណើរបស់អង្គការពួកគេ។ ប៉ុន្មានម៉ោងក្រោយមកគណ បក្សប្រឆាំង ETTAJDID (អតីតកុំមុយនីស្ត)បានគំរាមចាកចេញពីរដ្ឋាភិបាលរួបរួមជាតិដែរប្រសិនបើបណ្តារដ្ឋមន្ត្រី ដែលជាសមាជិករបស់អតីតគណបក្សកាន់អំណាចមិនលាលែងចេញពីរដ្ឋាភិបាលថ្មីនោះទេ។ បន្ទាប់ពីនេះ គឺរដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលប្រកាសពីការដើរចេញ។#ដើម្បីរំងាប់ការតវ៉ាប្រធានាធិបតីស្ត ីទី លោកហ្វូអាដ មឺបាហ្សា អា និងនាយករដ្ឋមន្ត្រីលោកម៉ូហាម៉េដ ហ្គាននូជី បានសុំលាលែងចេញពីតំណែងក្នុងផ្ទៃនៃគណបក្ស RCD របស់អតីតប្រធានាធិបតីលោកបេន អាលី ៕