ប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាច៦ទៀត នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី២១ មករា ខាងមុខនេះ សំរាប់ការចរចាជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរដ៏ចំរូងចំរាស់របស់ក្រុងតេហេរ៉ង់ ។ ការចរចាជុំទី២ ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ធ្វើឡើងចំពេលក្តីសង្ឃឹមចំពោះកិច្ចខិតខំប្ រឹងប្រែងដើម្បីដោះស្រាយភាពតានតឹងដោយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់មានការច ុះថយ ។#ការចរចានេះធ្វើឡើងក្រោយពីការចរចាជុំទី១ ដែលរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមុន ដែលបញ្ចប់ដោយពុំទទួលបានលទ្ធផលជាផ្លែផ្កា ។#ពួកអ្នកវិភាគនិយាយថា ការបន្តការចរចាជុំទី២ នេះជាដំណើរការវិវឌ្ឍន៍ដ៏ល្អមួយ ប៉ុន្តែ មិនទាន់សង្ឃឹមថា នឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនោះទេ ។#ក្រុងតេហេរ៉ង់អះអាងថា ឯកសារស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងស្ថិតនៅលើរបៀបវារៈ នៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដោយអនុលោមទៅតាមគោលនយោបាយរយៈពេលវែងរបស់អ៊ីរ៉ង់។ #ទីប្រឹក្សាអ្នកចរចានុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់និយាយថា វានឹងមិនមានបញ្ហាអ្វីនោះទេ ប្រសិនបើបញ្ហាចំនួន៣ មានដូចជា ការរំសាយអាវុធនុយក្លេអ៊ែរ ការមិនរីករាយអាវុធនុយក្លេអ៊ែរនិងសកម្មភាពនុយក្លេអ៊ែរត្រូវបានពិភាក្សានោះ៕