អង់គ្លេស៖ នៅពេលដែលគេបង្ហាញរូបភាព នៃសេះមួយក្បាលដែលត្រូវបានគ្រាប់ព្រួញរត់ទម្លុះចូលក្បែរក្ដោងច្រមុះរបស់វា ដែលមានជម្រៅជិត ៦០សង់ទីម៉ែត្រនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការអាណិតអាសូរ សេះនេះជាខ្លាំង។

width=455

គ្រូបង្វឹកសេះ   គឺលោក Joanne Taylor បាននិយាយថា  សេះដែលត្រូវទទួលរងគ្រាប់ព្រួញនេះគឺមានឈ្មោះ Bambi មានអាយុ ១០ឆ្នាំហើយ។  លោក Taylor បានបន្ដថា លោកពិតជាមានការសោកស្ដាយណាស់ ខណៈដែលមានគ្រាប់ព្រួញបាញ់ចាំសេះ ដ៏ស្លូតមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏បានហៅពេទ្យសត្វ អោយមកព្យាបាល Bambi ផងដែរ។

width=454

គួរបញ្ចាក់ផងដែរថា  រឿងរ៉ាវនៃហេតុការណ៍នេះ  ត្រូវបានកើតឡើង នៅលើទឹកដី Barnsleyប៉ែកខាងត្បូងនៃក្រុង Yorkshire ចក្រភពអង់គ្លេស៕

ដោយ៖ នារីប្រភព៖ newsday