កាសែត L'Equipe (បារាំង) បានបង្ហាញ បេក្ខជនកីឡាករ ១០នាក់ ដែលមានអ្នកគាំទ្រច្រើនជាងគេបំផុត នៅបណ្តាញទំនាក់ទំនងសង្គម។ មានទេពកោសល្យ បូករួមជាមួយនឹងរូបរាងខ្ពស់សង្ហា កីឡាករបាល់ទាត់របស់ក្លឹប Real Madrid គឺ Cristiano Ronaldo បានឈរលើលំដាប់កំពូល នៅលើតារាង ឈ្នះដាច់គូប្រជែង នូវចំនួន Fan គាំទ្រនៅលើ Facebook។

/

កីឡាករសញ្ជាតិ ពរទុយហ្គាល់ សព្វថ្ងៃគឺជាកីឡាករលំដាប់កំពូលម្នាក់ ក្នុងចំណោមកីឡាករលំដាប់កំពូលជាច្រើនទៀត នៅលើពិភពលោក។ ចាប់ផ្តើមល្បីឈ្មោះ តាំងពីពាក់អាវ Man UnitedCristiano Ronaldo កាន់តែល្បីឈ្មោះជាងនេះថែមទៀត ពេលប្តូរទៅលេងនៅពហុកីឡាដ្ឋាន Bernabeu ក្នុងតំលៃ ៨០លានផោន។ នៅក្នុងរយះពេល ៣ ឆ្នាំកន្លងមក Ronaldo គឺជាគូប្រកួតប្រជែងយ៉ាងសំខាន់របស់កីឡាករ Lionel Messi (Barcelona) ក្នុងការដណ្តើមពានបាល់មាស FIFA។

/

មិនគ្រាន់តែបានបង្ហាញនូវទេពកោសល្យដ៏អស្ចារ្យ នៅលើទីលានស្មៅ រហូតដល់ដណ្តើមបាននូវតំណែងស្តេចទម្លាយសំណាញ់ Champions League កាលពីរដូវកាលមុន (១២ គ្រាប់), Ronaldoនៅទទួលបានការចាប់អារម្មណ៍យ៉ាងពិសេស ពីសំណាក់ក្រុមអ្នកប្រមាញ់រូបភាព នៅខាងក្រៅទីលានប្រកួតលើស្មៅថែមទៀតផង។ CR7 ទទួលបានការចាប់អារម្មណ៍យ៉ាងដូច្នេះ ដោយសារតែកីឡាកររបស់ Real មានរូបរាងខ្ពស់សង្ហា ពោរពេញដោយសាច់ដុំសក្តិសម ជាបុរសពិត គួបផ្សំជាមួយនឹងការស្លៀកពាក់ ពោរពេញដោយ Fashion ទៀតផង៕

ព័ត៌មានស្តីពីកីឡាករល្បីៗ និងកីឡាបាល់ទាត់ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!!!

ដោយ៖ សិលាប្រភព៖ zing