បណ្តាអ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យប៉ាឡេស្ទីនមួយរាយការណ៍ថា ជនប៉ាឡេស្ទីនម្នាក់បានត្រូវស្លាប់ ហើយ២នាក់ទៀតត្រូវរបួសដោយសារការបាញ់ប្រហាររបស់រថក្រោះអ៊ីស្រាអែលនៅជិតព្រំដែនជ្រោយហ្  គាហ្សាកាលពីថ្ងៃទី១៨ មករា។ អ្នកនាំពាក្យម្នាក់របស់កងទ័ពអ៊ីស្រាអែលអះអាងថា ទាហានអ៊ីស្រាអែលបានបាញ់លើពួកសកម្មប្រយុទ្ធដែលធ្វើឱ្យផ្ទុះគ្រាប់បែកមួយគ្រាប់នៅជិតរបង  ព្រំដែនរវាងជ្រោយហ្គាហ្សា និងអ៊ីស្រាអែល។ កងទាហានអ៊ីស្រាអែលបានហាមឃាត់ពួកប៉ាឡេស្ទីនមិនឱ្យស្ថិតក្នុងតំបន់នេះដោយសារមានការវា  យប្រហារជាញឹកញាប់ប្រឆាំងនឹងកងល្បាតព្រំដែនអ៊ីស្រាអែល។#ការវាយប្រហារចេញពីជ្រោយហ្គាហ្  សាមានការកើនឡើងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលញាំុងឱ្យមានការសងសឹករបស់អ៊ីស្រា  អែលបណ្តាលឱ្យជនប៉ាឡេស្ទីន១៣នាក់ស្លាប់ភាគច្រើនជាពួកសកម្មប្រយុទ្ធកាលពីក្នុងខែធ្នូ  ។ អ៊ីស្រាអែលអះអាងថា គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់យ៉ាងតិច២០គ្រាប់ត្រូវបានបាញ់ទៅលើដែនដីអ៊ីស្រាអែលចាប់តាំងព  ីដើមឆ្នាំ២០១១នេះមក ៕
