ណារ៉ាធីវ៉ាត់៖ យោធាឈុតខ្មៅថៃ បាញ់សម្លាប់ក្រុមឧទ្ទាម ភាគខាងត្បូង ១៤នាក់ និង រឹបអូសអាវុធសង្រ្គាមយ៉ាងច្រើន ខណៈដែលក្រុមនេះ បានរៀបគម្រោង វាយប្រហារលើមូលដ្ឋានយោធាជើងទឹក។
យោងតាមគេហទំព័រ INN របស់ថៃ ផ្សាយនៅថ្ងៃ ពុធ ទី ១៣ ខែ កុម្ភៈ នេះបានឲ្យដឹងថា អាជ្ញាធរថៃ បានរាយការណ៍ថា នាវេលាម៉ោង ១ អាធ្រាត្រយប់មិញនេះ មានក្រុមឧទ្ទាមផ្តាច់ខ្លូនភាគខាងត្បូងថៃ ជាច្រើននាក់ មានសម្លៀកបំពាន់ស្រដៀងនឹងយោធា ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធាជើងទឹក ក្រុមនាវឹកនៅក្នុងស្រុក បាចក់ ខេត្ត ណារ៉ាធីវ៉ាត់។
ហេតុការណ៍ប៉ះទង្គិចគ្នា ដោយអាវុធរវាងយោធាថៃ និង កុ្រមឧទ្ទាមនេះដែរ យោធាឈុតខ្មៅថៃ បាញ់សម្លាប់ខ្មាន់កាំភ្លើង ១៦ នាក់ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ ពីចំនួនការស្លាប់និង រងរបូស របស់យោធាថៃនោះទេ។
អាជ្ញាធរថៃ បានបញ្ជាក់ថា នេះជាលើកទី១ ហើយនៅក្នុងឆ្នាំ ២០១៣ នេះ សម្រាប់បើឆាប្រយុទ្ធទ្រង់ទ្រាយធំ រវាងយោធាថៃ និងក្រុមខ្មាន់កាំភ្លើង ដែលបណ្តាលឲ្យ ជនល្មើសស្លាប់ជាច្រើននាក់ ដោយហេតុការណ៍ បាញ់ប្រហារគ្នានេះ ក៏ជាការព្យាយាមបង្កភាពអសន្តិសុខ នៅក្នុងតំបន់ ជាពិសេស គ្រប់ជនល្មើសជ្រើសរើស គោលដៅលើប្រជាពលរដ្ឋថៃ ដែលកាន់ព្រះពុទ្ធសាសនា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល