ក្រុមហ៊ុនផលិតរថយន្ដ Toyota របស់ជប៉ុន បានបង្ហាញរថយន្ដឆ្លាតវៃដែលទ្វាររបស់រថយន្ដ
នេះត្រូវបានរចនាឡើងដូចទៅនឹង អេក្រង់ touchscreen ។


រថយន្ដចម្លែកនេះមានឈ្មោះថា Fun-Vii ទើបត្រូវបានបង្ហាញកាលពីថ្ងៃទី ២៨វិច្ឆិកាកន្លង
ទៅនៅមុនការតាំងពិព៌ណ​​ Tokyo Motor Show នៅជប៉ុន ដែលគ្រោងនឹងប្រារព្ធឡើងនៅចុង
សប្ដាហ៍នេះ។ ឈ្មោះពេញរបស់រថយន្ដនេះគឺ Fun - vehicle, interactive, internet ។

ត្រូវរចនាឡើងដោយមានបំពាក់មុខងារពិសេស និងទំនើបជាងគេក្នុងវិស័យផលិតរថយន្ដ
Fun-Vii ត្រូវបានបំពាក់កម្មវិធីស្រដៀងទៅនឹងកុំព្យូទ័រឯកជន។រថយន្ដនេះអាចដឹង និង
សំដែងការស្វាគមន៍មកកាន់អ្នកបើកបរដោយការបញ្ចេញរូបភាពនៅលើទ្វារថយន្ដ ។ វាក៏
អាចអោយអ្នកបើកបរតភ្ជាប់ទៅនឹងបណ្ដាញផ្សេងៗនៅពេលកំពុងធ្វើចលនាដោយប្រអប់
បញ្ជាក្នុងរថយន្ដ ឬនៅលើទ្វារថយន្ដ។

ក្រៅពីនេះ អ្នកបើកបរក៏អាចផ្លាស់ប្ដូរពណ៌ និងរចនាបថរបស់រថយន្ដដោយសាររថយន្ដនេះ
មានអេក្រង់ touchscreen នៅលើដងខ្លួនរបស់វា។

Akio Toyoda អគ្គនាយករបស់ក្រុមហ៊ុន Toyota Motor Corporation បានឱ្យដឹងថា ៖ យើង
ខ្ញុំយល់ថា វានឹងនាំមកនូវភាពសប្បាយរីករាយ នៅពេលបំពាក់ទូរស័ព្ទឆ្លាតវៃមួយនៅលើដង
ខ្លួនរបស់រថយន្ដ ហើយគំនិតនេះក៏បាននាំឱ្យយើងសម្រេចបានFun-Vii ។

បច្ចុប្បន្ន Toyota មិនទាន់សម្រេចថានឹងផលិត Fun - Vii នៅឡើយ ប៉ុន្ដែ ក្រុមហ៊ុននេះ
គ្រាន់តែចង់បង្ហាញពីលទ្ធភាពនៃការរួមផ្សំបច្ចេកវិទ្យានានានៅក្នុងពេលអនាគត។




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail