អាមេរិក៖ បើយោងតាមទស្សានាដ្ដីរថយន្ដ ប្រចាំនៅសហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពេលថ្មីៗនេះថា ក្រុមហ៊ុនយាន្ដយន្ដរបស់សហរដ្ឋអាមេរិកពេលនេះ ហាក់បីដូចជាបាននឹងកំពុងផលិត និងកែច្នៃនូវម៉ូតរថយន្ដ ជាច្រើនប្រភេទ ជាក់ស្ដែងដូចជារថយន្ដ Audi A3 សម្រាប់ឆ្នាំ ២០១៣ នេះតែម្ដង។

តាមការអោយដឹងពីក្រុមហ៊ុន ផលិតរថយន្ដថា ជាមួយនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ទឹកសន្ទាប់ ក្នុងការកែច្នៃម៉ូតរថយន្ដនេះ អោយមានសភាពល្អប្រណិត ដូចជាពណ៌ កម្លាំងម៉ាស៊ីនពី ៣៥០- ៤០០សេះ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា រថយន្ដនេះ នឹងអាចទាក់ទាញអតិថិជន អោយចូលមកទិញយ៉ាងច្រើនគ្រឿង សម្រាប់ឆ្នាំ ២០១៣ និង ២០១៤ខាងមុខ។


ទោះបីជាយ៉ាងណាក៏ដោយ រថយន្ដថ្មីមួយនេះ នឹងអាចនាំមកលក់ ក្នុងប្រទេសតំបន់អាស៊ីផងដែរ។តម្លៃរថយន្ដគឺ ៣៧,០០០ ដុល្លារឡើងទៅ៕
ដោយ៖ នារីប្រភព៖ magazinecar